OMG! កំពូលតារាកូនបី Chompoo Araya ចេញមួយម៉ូដនេះមកបះសក់!

កំពូល​តារា​ប្រចាំ​ប្រទេស​ថៃ​មិន​មាន​នរណា​ក្រៅ​ពី “Chompoo Araya” អ្នក​ម្ដាយ​ Chom របស់​យើង​ឡើយ។ ​សម្រស់អ្នក​ម្ដាយ​ Chom កាន់តែស្អាត់គ្មានផ្ទឹមបើ​ទោះ​បី​ជា​កូន​ទាំង​៣​ក៏​ស្រស់​ស្អាត​មិន​ចាញ់​គេ ។ សម្រាប់ហ្វេសិនវិញគ្មានលេខដាក់ ដោយនាង​ត្រឡប់​មក​ស្លៀក​សម្លៀក​បំពាក់​ណា​ក៏​ល្អ​ឥត​ខ្ចោះ​រហូត​គួឱ្យច្រណែន ។

ថ្មីៗនេះ Chompoo បានបង្ហោះរូបភាពមួយសន្លឹក តាមរយៈ Instagram  @chomismaterialgirl វា​ជា​រូបភាព​ក្នុង​រ៉ូប​ពណ៌​ក្រហម​ម៉ូដ​ស៊ិច​ស៊ី​ វាលខាងមុខជ្រៅ និងឆែកជើងផងដែរ។
ក្នុងនោះដែរ​ Chompoo ក៏​បាន​បញ្ជាក់​ Caption នោះ​ដែរ «គឺផ្តោតសំខាន់លើការតុបតែងខ្លួន»។ ជាការពិតណាស់ រូបរាងនេះបានធ្វើឱ្យមិត្តក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រសរសើរសម្រស់អ្នកម្តាយមិនដាច់។

Eriya