V បង្ហាញខ្លួនជាលើកដំបូងបន្ទាប់ពីមានរឿងអាស្រូវស្នេហាជាមួយ Jennie របស់BLACKPINK?

បន្ទាប់ពីរឿងអាស្រូវដែល Jennie (BLACKPINK) និង V (BTS) បានណាត់ជួបជាមួយគ្នា ក្រុមហ៊ុនគ្រប់គ្រងទាំងពីរ YG និង HYBE មិនមានការឆ្លើយតបណាមួយឡើយ។ កាលពីថ្ងៃទី 29 ខែឧសភា V បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងបន្ទាប់រឿងអាស្រូវបែកខ្ទរខ្ទៀរ ។ V និងសមាជិក BTS បានទៅអាកាសយានដ្ឋាន Incheon ដើម្បីចេញដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបប្រធានាធិបតី Joe Biden ។

ក្នុងនោះដែរដឹងថា V ពាក់ក្រវិលម៉ាក Chanel ចៃដន្យ Jennie ធ្លាប់ថតរូបផ្សាយពាណិជ្ជកម្មសម្រាប់ក្រវិលទាំងនេះ។ ភាព​ចៃដន្យ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រំជើបរំជួល​ក្នុង​ចំណោម​ប្រជាជន។
មនុស្សជាច្រើនគិតថានេះជាភស្តុតាងដែលថា V និង Jennie ជាគូស្នេហ៍ព្រោះពីមុន តារាប្រុសមិនពាក់ក្រវិលទៅព្រលានយន្តហោះ។ នៅក្នុងការពិភាក្សាដ៏ក្ដៅគគុកនៅក្នុងអ៊ីនធើណេត គិតថាមិនអាចទៅរួចទេដែលថាគាត់គ្រាន់តែចៃដន្យពាក់ក្រវិលដូចគ្នានឹង Jennie ។
Eriya