ផ្ទុះហើយ! យ៉ែម ស្រីពេជ្រ ប៉ះគ្នាជាមួយតារាថៃល្បីឈ្មោះលោក Toey Pongsakorn សម្ដែងរឿងមានចំណងជើងថា….!

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញនេះ មហាជននិងហ្វេនៗជាច្រើនផ្ទុះការភ្ញាក់ផ្អើល នៅពេលឃើញ ក្រុមហ៊ុនផលិតខ្សែភាពយន្ត The Win Organizer បានក្រុងពាលីសម្ពាធផលិតរឿងថ្មី ដែលមានចំណងជើងជាភាសាថៃ «พระร่วง พระราชาผู้ทรงธรรม» ដែលមានវត្តមានកំពូលតារាសម្ដែងប្រុសដ៏ល្បី គឺលោក Toey Pongsakorn និងតារាសម្ដែងល្បីឈ្មោះរបស់កម្ពុជាយើងគឺកញ្ញា យ៉ែម ស្រីពេជ្រ ថែមទៀតផង។

ក្នុងនោះផងដែរ ប្រភេទខ្សែភាពយន្ដថ្មីនេះ គឺបើកបង្ហាញពីប្រវត្តិសាស្ត្រដ៏យូរលង់របស់ថៃ នៅសម័យសុខោទ័ ពោលគឺកាលកកើតទឹកដីដំបូងរបស់ខ្លួន ដែលនិយាយពីភាពសាមគ្គី ការរួមគ្នាកសាងជាតិមាតុភូមិរបស់ជនជាតិថៃនាសម័យបុរាណផងដែរ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តថ្មីនេះ ផ្សារភ្ជាប់ពីអតីតកាលសម័យបុរាណរបស់ថៃ និង សម័យបច្ចុប្បន្ន ហើយរឿងនេះក៏ជារឿងដំបូងគេបង្អស់ហើយក្នុងប្រទេសថៃ ហើយក៏ជាមោទនភាពដែលតារាខ្មែរយើងមានវត្តមានក្នុងរឿងមួយនេះ ហើយមហាជនគ្រប់គ្នាក៏កំពុងរងចាំទស្សនាយ៉ាងអន្ទះសារផងដែរ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី