ជាប់ចំណាត់ថ្នាក់ជាតារាស្រីដែលមិនថាស្លៀកពាក់អ្វី តុបតែងខ្លួនស្តាយល៍អ្វីក៏សាកសម ចេញមកស្រស់ស្អាតគ្មានគូផ្ទឹមឡើយសម្រាប់តារាស្រីដែលមានប្រជាប្រិយភាពខ្លាំងបំផុតនាពេលនេះ ចុងក្រោយកញ្ញា baifernbah បានប្រាប់អោយជៀងផាត់មុខនិងធ្វើសក់ផ្លាស់ប្តូរទម្រង់អោយនាង ហើយលទ្ធផលចេញមកគឺស្អាតបែកភ្នែក។
របៀបថ្មីដែលតារាស្រីជ្រើសរើសនោះគឺការផ្លាស់ពីផ្ទៃមុខបែបស្រស់ស្រាយ ខ្យូតៗមកជានារីទាន់សម័យ មានទំនុកចិត្តហើយមើលទៅកាច។ បន្ទាប់ពីបានផាត់មុខហើយ baifernbah បានយករូបរបស់ខ្លួនមកផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនដែលបានធ្វើអោយមនុស្សជាច្រើនពេញចិត្តនិងមុខមាត់ថ្មីរបស់នាង ដែលសូម្បីមិត្តរួមវិស័យសិល្ប:ស្រីៗក៏បានចូលមកខមមិនថាស្តាយល៍នេះសាកសមបំផុត ស្អាតបំផុត។
ជារួមមិនមានអ្វីមករារាំងកញ្ញា baifernbah ពីការសសើរថាស្អាតបានឡើយ នាងជាតារាស្រីដែលមានមនុស្សស្រីជាច្រើនផ្សេងទៀតចង់បានរាងកាយ និងទម្រង់មុខដូច។ មិនមែនត្រឹមតែបុរសទេដែលបាក់ទឹកបាក់ដីលង់ស្រលាញ់ នារិៗក៏អត់ទ្រាំមិនបាននាំគ្នាចូលមកសម្តែងក្តីស្រលាញ់ពាសពេញអ៊ិនស្តាក្រាម និងបណ្តាញសង្គមផ្សេងទៀតយ៉ាងច្រើនកុះករ។
អត្ថបទដោយ សា






