សូមចូលរួមសម្តែងក្តីរីករាយ និងអបអរសាទម្តងទៀតចំពោះពិធីករស្រីល្បីស្អាតដាច់គេ apitsada ដែលចុងក្រោយនាងត្រូវបានមិត្តប្រុសដែលបានទាក់ទងគ្នាបែបឯកជនលុតជង្គង់សុំរៀបការរួចរាល់ហើយ។ ម្ចាស់ខ្លួនផ្ទាល់ក៏បានចេញមុខមកបញ្ជាក់នៅក្នុងអ៊ិនស្តាក្រាមថានាងកំពុងនឹងមានពិធីអាពារហ៍ពិពារហ៍ ប៉ុន្តែមកទល់ពេលនេះមិនព្រមបង្ហាញមុខថាបុរសម្នាក់នោះគឺជានរណាឡើយ។
ដោយចង់ដឹងចង់ឃើញមុខអនាគត់ស្វាមីរបស់អាយដល ហ្វែនៗបាននាំគ្នាតាមសឺមតាមរូបភាពផ្សេងៗរបស់តារាស្រីហើយក៏សន្មត់ថាបុរសម្នាក់នេះជាមិត្តប្រុសរបស់ apitsada ។ គាត់មានឈ្មោះថា por_99 ជាអ្នកជំនួញធំមួយរបស់ប្រទេសថៃមិត្តភក្តិរបស់គាត់សុទ្ធតែជាអ្នកមានធុរកិច្ចច្រើនក្នុងដៃ ហើយសុទ្ធតែជាហាសូរបស់ប្រទេសថៃទាំងអស់។
ជាលោក por_99 តាមដែលហ្វែនខ្លាប់នាំគ្នាសន្មត់ឬមិនមែនយ៉ាងណាសូមរងចាំទស្សនារូបភាព Pre-wedding ឬពីមាត់តារាស្រីនៅក្នុងកម្មវិធីសម្ភាសន៍ផ្សេងៗបាន ជឿថាមិនយូទេនាងនឹងបង្ហាញមុខគូដណ្តឹងអោយគ្រប់គ្នាបានឃើញជាសាធារណ:។
អត្ថបទដោយ សា





