100នាក់មានតែម្នាក់ទេ! Dew Arisara ក្ដីសុខពេញខ្លួនពោះកាន់តែធំសម្រស់កាន់ស្អាតស្វាមីក៏កាន់តែស្រលាញ់យកចិត្តទុកដាក់ស្នេហាក្រោមពន្លឺថ្ងៃនៅម៉ាឌីវហ្វេនៗច្រណែនគ្រប់ៗគ្នា! មានរូបភាព

សកិ្ដសមជាអាយដលតារាពូកែខាងដើរលេងនៅសមុទ្រពិតៗ សម្រាប់តួឆ្នាស់មុខស្អាតយ៉ាង Dew Arisara ព្រោះតែនាងតែងតែមានរូបភាពទៅដើរលេងនៅសមុទ្ររហូត យ៉ាងជាក់ស្ដែងនេះសាម៉ីខ្លួនក៏បានបណ្ដើរស្វាមីអ្នកមានហៃសូ Sebastian Lee ទៅដើរលេងនៅកោះម៉ាឌីវ ខណៈពេលនេះនាងក៏កំពុងពរពោះចាស់ខែដែរហើយ

ខណៈពេលនេះ Dew ប្រមូលខោវអាវទៅសម្រាកលំហែនៅម៉ាឌីវនិងក៏មានប្រលែងរូបភាពជាច្រើនសន្លឹកស្អាតៗនិងស៊ិចស៊ីតិចៗក្នុងឈុតហែលទឹកចែកចាយភាពស្រស់ស្រាយ ស្របពេលដែលរូបភាពចេះតែលោតមកក្នុងបណ្ដាញសង្កមនិងគ្រប់គ្នាក៏អាចមើលឃើញបានថាពោះអ្នកម៉ាក់ក៏ធំណាស់ហើយដែរ អ្វីដែលសំខាន់គ្រប់គ្នាទាយថាអាចជាកូនស្រីទម្រង់ពោះធំហើយម៉ាក់ក៏ស្អាតខ្លាំងទៀត

After Footer (Active) - damrei Mr1 Zone2

ក្រៅពីនេះក៏នៅមានរូបភាពផ្អែមល្ហែមរបស់ Dew-Sebastian មានទាំងអោបមានទាំងថើប ព្រមទាំងមានត្រកងពោះកូនក្នុងផ្ទៃទៀត ផ្អែមល្ហែមលើសដើមទៅទៀត មួយសន្លឹកៗគួអោយស្រលាញ់ទាំងអស់ សំណាងទាំងម៉ាក់សំណាងទាំងកូនពិតៗ

អត្ថបទដោយ : នីត្តា