ក្ដៅៗ! ទីបំផុតម្ដាយ Tangmo បកស្រាយរឿងដែលមេធាវីការពារក្តីឲ្យកូនស្រីប្រកាសលាឈប់ហើយ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលម្ដាយ Tangmo បានយកទូរស័ព្ទប្រគល់ឲ្យនាយ Bungjack ហើយបានទម្លាយភស្តុតាងជាច្រើននៅថ្ងៃកើតហេតុមក លោក Decha ដែលជាមេធាវីការពារក្តី Tangmo បានប្រកាសសុំដកខ្លួនចេញ ដោយផ្ទេរក្តីទៅឱ្យខាងគណបក្ស ស្រ៊ីវិល័យថៃ ជាអ្នកកាន់កាប់បន្ដផងដែរ។

យ៉ាងណាមិញក្រោយផ្ទុះរឿងបែបនេះកើតឡើងមួយរយៈ ស្រាប់តែពេលនេះ ម្ដាយ Tangmo បានចេញមុខបកស្រាយយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ចំពោះរឿងការដែលផ្ញើទូរស័ព្ទទៅក្រៅ គឺនាយ Decha មិនដែលណែនាំប្រាប់ទេ គ្រាន់តែប្រាប់ថាកុំធ្វើ ហើយសុខៗក៏ប្រកាសលាឈប់ទៅបាត់ទៅ ហើយពេលជួបលោក Mongkolkit អ្នកកាន់រឿងក្ដីរបស់ Tangmo ថ្មីវិញ គាត់ប្រាប់ម្តាយថាគាត់នឹងរកយុត្តិធម៌ឱ្យ Tangmo ហើយចង់ឱ្យគ្រប់យ៉ាងក្លាយជាការពិត ម៉ែឃើញបែបនេះម៉ែថាទោះហត់ក៏ម៉ែសប្បាយចិត្តនឹងធ្វើឱ្យកូនដែរ»

មិនត្រឹមតែប៉ុនណោះ ម្ដាយ Tangmo បានបន្ថែមទៀតថា «ចំពោះនាយ Decha ម៉ែផ្តាំថាឈប់នឹកដល់ម៉ែ ហេតុអ្វីចាំបាច់ពេលនឹកដល់ម៉ែដល់ថ្នាក់ជួលព័ត៌មានឲ្យចុះផ្សាយ ត្រឹមនឹកស្ងាត់ៗក៏បាន នឹកក្នុងចិត្ត ព្រោះពេលនេះម៉ែ និងនាយ Decha ដើរបែកគ្នាហើយ ហើយចំពោះរឿងដែលនាយ Decha បារម្ភថាបក្សនឹងបាត់កៅអីព្រោះលូកដៃចូលក្តីកូនស្រី ម៉ែនិយាយជាមួយលោក Mongkolkit រួចហើយ គាត់និយាយថាកៅអីបាត់មិនជាអ្វីនោះទេ សំខាន់គឺលោកចង់រកយុត្តិធម៍ជូន Tangmo»៕

សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី