អត់ដែរដឹងសោះ! ថន​ លក្ខិណា ធ្លាប់សម្ដែងរឿងជាមួយកំពូលតារាថៃ និងនិយាយបានយ៉ាងល្អទៀត!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ពិធីការិនី និងជាតារាសម្ដែង ថន លក្ខិណា ដែលគិតមកទល់និងបច្ចុប្បន្ននេះនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ​ ហើយក៏មានស្នាដៃល្បីៗជាច្រើនផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាមានការភ្ញាក់ផ្អើល នៅពេលឃើញវីដេអូនាងធ្លាប់ចូលរួមសម្ដែងជាមួយកំពូលតារាថៃលោក Om Akapan ក្នុងរឿង «The Return» ឱ្យប៉ុស្ដិ៍ទូរទស្សន៍លេខ ៧ របស់ប្រទេសថៃ ដែលរឿងនោះចាក់បញ្ចាំងអំឡុងឆ្នាំ ២០១៤ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើល ថន លក្ខិណា អាចប្រើប្រាស់ភាសាថៃបានយ៉ាងល្អថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនជាច្រើនកាន់តែសរសើរសមត្ថភាពតារាស្រីរូបនេះ និងនឹកស្មានថានាងធ្លាប់សម្ដែងជាមួយតារាថៃ និងបញ្ចេញទេពកោសល្យជាមួយគេបានយ៉ាងល្អបែបនេះនោះទេ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី