ដូចដែរប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា សពថ្ងៃនេះទំនាក់ទំនងស្នេហារវាងតារាប្រុស Boy Pakorn និង FayeFaye កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ ដែលកន្លងមក Faye ក៏ធ្លាប់បាននាំ Boy ទៅជួយម្ដាយរបស់ខ្លួនផងដែរ។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ មហាជនជាច្រើនបានឃើញរូបភាព Boy បាននាំ Faye ជាជួបជាមួយនឹងអនាគតម្តាយក្មេក ក៏ដូចជាអនាគតប្អូនថ្លៃ មើលទៅរូបភាពទាំងនោះពិតជាពោរពេញដោយភាពសប្បាយរីករាយយ៉ាងខ្លាំងថែមទៀតផង។
ក្នុងនោះផងដែរ បើតាមការបង្ហើបរបស់ Faye ក្នុងបទសម្ភាសន៍និងបានរៀបរាប់ថា៖
«តាមពិតទៅ នៅថ្ងៃនោះនាងបានណាត់គ្នាញ៉ាំបាយជាមួយ Boy តែពីរនាក់ប៉ុណ្ណោះ តែក្រោយមក Boy ក៏បានប្រាប់ថា នឹងនាំគ្រួសាររបស់ខ្លួនមកដែរ ពេលនោះ នាងបានទៅដល់ក្រោយគេ ពេលបានជួបពួកគេភ្លាម នាងក៏មានអារម្មណ៍ថាដូចជាក្រែងចិត្ត ក៏ដូចជាភ័យតិចតួចដែរ ព្រោះនេះជាលើកដំបូងដែលបានមកជួបគ្រួសារ Boy ទាំងអស់គ្នាបែបនេះ»
លើសពីនេះទៅទៀត Faye បានរៀបរាប់ទៀតថា «នាងសិ្នទ្ធជាមួយនឹង Wanmai ប្អូនស្រីពៅរបស់ Boy ជាងគេ ដោយសារតែឧស្សាហ៍ជួបគ្នាញឹកញាប់ និង ចេញដើរលេងខាងក្រៅជាមួយគ្នាច្រើន ហើយប្អូនស្រីពៅរបស់ Boy ក៏ចូលចិត្តនាងដូចគ្នាផងដែរ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី