ធំឡើងដឹងតែឡូយហើយ! កូនទើបតែអាយុ ១ ឆ្នាំសោះ Kan ទិញកាដូធំមួយនេះជូនរួចទៅហើយ!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ​យើងឃើញតារាប្រុស Kan Kantathavorn និងភរិយារួមជាមួយកូនប្រុស កាន់តែមានក្ដីសុខឡើងៗ ហើយកន្លងមក តារាប្រុសរូបនេះ តែងតែបំពេញតួនាទីជាមេគ្រួសារដ៏ល្អ ខិតខំរកលុយសឹងតែគ្មានថ្ងៃសម្រាកនោះទេ។

ជាក់ស្ដែងថ្មីៗនេះៗ ហ្វេនជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញលោកបាននាំគ្រួសារទៅដើរកំសាន្តនៅប្រទេស សិង្ហបុរី យ៉ាងសប្បាយរីករាយ ហើយខណៈពេលមកវិញមិនបានប៉ុន្មានផង លោកក៏បានបង្ហាញរថយន្តថ្មីសន្លាងមួយគ្រឿង ម៉ាក់ Kia Carbival ដែលជាកាដូជូនកូនប្រុសរបស់ខ្លួន អូន Prom ដែលទើបតែមានអាយុ១ឆ្នាំប៉ុនណោះ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះលោកបានរៀបរាប់ថា៖

«នេះជាកាដូជូនកូនប្រុសសំណព្វចិត្ត គិតមកយូរហើយថាគួរទិញឡានម៉ាកអ្វីល្អ ឱ្យមើលទៅស័ក្តិសមជាមួយនឹងអូន Prom នាំគ្នាទៅរកមើលអស់មួយផ្ទះទម្រាំបាន ទីបំផុតគឺបានមួយគ្រឿងនេះ ម៉ាក Kia Carbival»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសរសើរតារាប្រុសរូបនេះដែលបំពេញតួនាទីជាលោកប៉ាយ៉ាងល្អ និងទិញកាដូដល់មានតម្លៃជូនកូនខណៈកូនទើបតែនៅតូចសោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី