បានក្លាយជាប្រធានបទដែលធ្វើអោយគ្រប់គ្នាជាពិសេស ARMYS ហ្វែនៗរបស់ក្រុម K-POP ល្បីលំដាប់សាកលលោកព្រួយបារម្មណ៍ចំពោះសុខទុក្ខរបស់អាយដល់ jungkook.97 សមាជិកដែលមានអាយុតិចជាងគេបំផុតប្រចាំក្រុម ពីព្រោះកាលពីយប់មិញនេះគាត់បានលុបចោលរូបទាំងអស់នៅក្នុងអ៊ិនស្តាក្រាមដោយមិនប្រាប់ពីមូលហេតុ។
ជារឿងដែលគួរអោយព្រួយបារម្មណ៍ និងគួរអោយឆ្ងល់ខ្លាំងណាស់ដែលមានរឿងបែបែបនេះកើតឡើងខណ:ពេលសមាជិកក្រុមផ្សេងៗទៀតនាំគ្នាផុសរូប Story អំពីភាពសប្បាយរីករាយដែលពួកគេមាននៅសហរដ្ឋអាមេរិកាមុនពេលចូលជួបលោកប្រធានាធិបតីនៅក្នុង white house។
សម្រាប់មូលហេតុរហូតមកទល់ពេលនេះយើងអាចដឹងបានតែខ្លះៗថាគាត់ប្រហែលកំពុងធ្វើ Project ថ្មីមួយរួមគ្នាជាមួយតារាល្បីៗល្បាញរបស់សហរដ្ឋអាមេរិកាពីព្រោះយើងសង្កេតឃើញតារាមួយចំនួនក៏លុបរូប និងផុសរបស់គេនៅក្នុងអ៊ិនស្តាក្រាមចោលទាំងអស់ផងដែល។
ប្រហែលជាគម្រោងការងារតែមួយដែលបណ្តាលអោយ jungkook.97 ត្រូវចេញហោះហើរមុនសមាជិកផ្សេងទៀតនោះហើយមើលទៅ ចង់ដឹងច្បាស់សូមរងចាំទស្សនា Update ផ្ទាល់ពីអាយដលក្រោយពេលគាត់ចប់ភារកិច្ចជាមួយលោកប្រធានាធិបតិយ។
អត្ថបទដោយ សា





