ទើបតែមានដំណឹកល្អទាក់ទងនឹងអាពារហ៍ពិពារហ៍ដែលធ្វើអោយគ្រប់សារពត៌មានទាំងអស់ចុះផ្សាយកាលពីដើមឆ្នាំ ២០២២ ថ្ងៃនេះក្រុមហ៊ុនទទួលខុសត្រូវការងារសម្តែងរបស់តារាស្រី Park Shin Hye បានផ្តល់ពត៌មានថាពេលនេះនាងសម្រាលកូនបានសម្រេចនិងប្រកបដោយភាពជោគជ័យ។
ក្រុមហ៊ុន SALT Entertainment បានប្រកាសថាពេលនេះគូស្នេហ៍តារាប្រុសស្រីល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បូងបានក្លាយជាម្តាយនិងឪពុករបស់គេហើយ។ ពួកគេបានជ្រើសរើសផ្តល់កំណើតនៅមន្ទីពេទ្យ medical facility នៅទីក្រុងសេអ៊ុលដែលទាំងម្តាយទាំងបេប៊ីមានសុខភាពល្អ។
បច្ចុប្បន្នមិត្តភក្តិជិតស្និត និងសមាជិកក្រុមគ្រួសារទាំងអស់បាននាំគ្នាទៅចូលរួមសម្តែងក្តីរីករាយ ក៏ដូចជាទទួលស្វាគមន៍សមាជិកថ្មីរបស់គ្រួសារដ៏គួរអោយស្រលាញ់របស់ពួកគេ។ រីឯហ្វែនៗរបស់តារាទាំងពីរដួងវិញនាំគ្នារំភើបផុសចូលរួមសម្តែងក្តីអបអរសាទ និងស្វាគមន៍បេប៊ីយ៉ាងច្រើនកុះករ។
អត្ថបទដោយ សា





