ភ្លេចៗខ្លួនកំលោះបាត់!ៗ អូន Kawin ចិត្តធំលើសមាឌអាយុទើបតែប៉ុណ្ណឹងសោះចេះជួយម៉ាក់ Sririta ធ្វើការទាំងអស់នេះទៅហើយ! មានវីដេអូ
មានសកម្មភាពនិងរូបភាពគួអោយស្រលាញ់មកអោយបងៗបានខ្នាញ់ទៀតហើយ អ្នកគាំទ្រញញឹមប៉ោងថ្ពាល់ ក្នុងចិត្តនៅលួចច្រណែនម៉ាក់ Sri Rita Jensen ទៀតផង ព្រោះតែមានកំលោះតូចរូបសង្ហាយ៉ាងអូន Kawin
សង្ហាតែម្យ៉ាងមិនទាន់គ្រប់គ្រាន់នោះទេអូន Kawin នៅមានភាពគួអោយស្រលាញ់មកជាមួយតាំងតែកើតទៀតផង មាឌតូចតែមួយទេតែចិត្តនិងបេះដូងវិញធំដូចមនុស្សកំលោះទៅហើយចេះជួយធ្វើការងារផ្ទះម៉ាក់ៗយ៉ាងយកចិត្តទុកដាក់ មិនថាជាការយកសំរាមទៅចោល ឬមួយការងារស្រោចផ្កានោះទេមនុស្សធំអាចនិងសុំចាញ់ចា
ហើយអ្វីដែលសំខាន់ស្ទាយក្បាច់ក្បូររបស់អូន Kawin អាចនិយាយបានថាក្រៅពីមើលទៅសង្ហាហើយ នៅមានការតាំងចិត្តនិងយកចិត្តទុកដាក់ការធ្វើការទៀតផង
ឃើញបែបនេះហើយក៏អត់ទ្រាំមិនសរសើរមិនបានទេ លោកប៉ាអ្នកម៉ាក់ចិញ្ចឹមបីបាច់កូនពិតជាល្អពិតមែនហើយ
អត្ថបទដោយ : នីត្តា



















