តួនាទីកូនល្អបានធ្វើហើយ នៅឡើយតែតួនាទីជាសង្សារល្អ!! តើ naphat_nine នឹងនាំ baifernbah ដើរលេងក្នុងពេលឆាប់ៗទេ?
ថ្មីៗនេះតារាប្រុសលោក naphat_nine បានផុសប្រកាសសុំសម្រាកពីការងារមួយរយ:ដើម្បីនាំម្តាយជាទីស្រលាញ់ទៅលំហែកំសាន្តនៅក្រៅប្រទេស។ ហ្វែនៗពេញចិត្តនឹងទង្វើរបស់តារាប្រុសជាខ្លាំង តែក៏នាំគ្នាចោទសួរជាសំនួរថាតើពេលណាទើបពួកគេអាចឃើញទិដ្ឋភាពលោក naphat_nine នាំ baifernbah ដើរលេងតែពីរនាក់ម្តង!!
សំនួរនេះពិបាកឆ្លើយតែក៏មិនមែនមានន័យថាមិនអាចទៅរួចពីព្រោះភាគីទាំងពីរបាននិយាយយ៉ាងច្បាស់ថាពួកគេមានអារម្មណ៍ល្អអោយគ្នាទៅវិញទៅមក នៅថ្ងៃអនាគតពួកគេអាចអភិវឌ្ឍន៍ទំនាក់ទំនងក៏ថាបាន។ លើសពីនេះទៅទៀតមួយរយ:នេះយើងសង្កេតឃើញថាលោក naphat_nine បានចូល like រូបរបស់តារាស្រីស្ទើរគ្រប់សន្លឹកដែលបានផុសនៅក្នុងអ៊ិនស្តាក្រាម។
ប្រហែលមិនយូរនោះទេហ្វែនៗគ្រប់គ្នានឹងបានលឺពីដំណឹងពួកគេទាក់ទងគ្នាជាសង្សារយ៉ាងពិតប្រាកដ ហើយបន្ទាប់ពីប្រកាស់អោយបានជ្រាបទាំងអស់គ្នាហើយ naphat_nine នឹងសុំធ្វើតួនាទីជាសង្សារល្អនាំមិត្តស្រីដើរលេងជុំវិញពិភពលោកជាក់ជាមិនខាន។
អត្ថបទដោយ សា





