ជាគូស្នេហ៍ដែលទាក់ទងគ្នា និងស្រលាញ់គ្នាគ្មានប្រែប្រួលសូម្បីមួយថ្ងៃសម្រាប់តួឯកស្រី davikah និងមិត្តប្រុសសម្បូរទ្រព្យ terchantavit។ ពួកគេគឺជាគូសង្សារដែលមានអ្នកគាំទ្រអោយឆាប់រៀបការច្រើនបំផុតប៉ុន្តែនៅមិនទាន់ទទួលបានតម្រុយថាឆាប់ៗឬយ៉ាងណានោះទេ ចុងក្រោយតារាស្រីស្រាប់តែសាកសួរមិត្តប្រុសនូវសំនួរដែលបណ្តាលអោយហ្វែនៗក្តុកក្តួលនៅកណ្តាលកម្មវិធី youtube។
កញ្ញា davikah និងលោក terchantavit ត្រូវបានមិត្តស្និតស្នាលអញ្ជើញអោយទៅធ្វើជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី GPS ដែលតារាប្រុសត្រូវបំពេញនាទីជូនតារាស្រីអោយទៅដល់ផ្ទះតាមពេលវេលាកំណត់ ខណ:ដែលតាមពិតទៅលោក terchantavit ខ្សោយរឿងរកផ្លូវនិងការបើកបរខ្លាំងបំផុត។
តែដើម្បីមិត្តស្រីគាត់ព្យាយាមហើយធ្វើវាបានល្អរហូតខាងស្រីលាន់មាត់ថា “ខ្ញុំមានមោទនភាពចំពោះបងណាស់ បងចង់រៀបការហើយឬនៅ?” លឺហើយលោក terchantavit ប្រញ៉ាប់ឆ្លើយថាចង់ខ្លាំងណាស់ចង់រៀបការក្នុងពេលឆាប់ៗ បន្ទាប់មក davikah ក៏បានដោះចិញ្ចៀនហុចអោយមិត្តប្រុសរៀនពាក់អោយជាកាសាកល្បង។
ហេតុការណ៍នេះធ្វើអោយអ្នកគាំទ្រនិងមិត្តភក្តិជាច្រើនមានប្រផ្នូលល្អ ជឿជាក់ថាគូស្នេហ៍មួយគូនេះនឹងចាប់ផ្តើមកសាងជីវិតគ្រួសារក្នុងពេលមិនយូរខាងមុខនេះ។
អត្ថបទដោយ សា





