ស្អាតក៏ស្អាតស្នាដៃរៀបចំក៏មិនធម្មតា! បង្ហាញកម្រងរូបភាពស្នាដៃរៀបចំតុបតែងគេហដ្ឋាននិងលម្អរផ្កាស្រស់របស់តួឯកស្រីល្បីឈ្មោះនាង Kimberley Anne Woltemas មួយថូៗសមណាស់ដូចផ្កាតាំងលក់អញ្ចឹង។
ដោយឃើញស្នាដៃលម្អរផ្កាស្រស់ក្នុងផ្ទះបានយ៉ាងស្រស់ស្អាតរបស់តួឯកស្រីនាង Kimberly ធ្វើឲអ្នកគាំទ្រជាច្រើននាំគ្នាសសើរថា តួឯកប្រុសលោក Mark Prin ពិតជាសំណាងណាស់ដែលបានភរិយាទាំងស្អាតនិងចេះរៀបចំផ្ទះបានល្អ។ គួរបញ្ជាក់ផងដែរថាគូស្នេហ៍តារា Mark និង Kimberly មានគម្រោងនិងចូលរោងការហើយ ដោយទាំងគូបានបំពាក់ចិញ្ចៀនសុំរៀបការរួចរាល់ហើយផងដែរ នៅតែថ្ងៃប្រាប់វេលាថ្ងៃការឲអ្នកគាំទ្របានដឹងតែប៉ុណ្ណោះ។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ