ក្ដៅៗ! មុននេះបន្ដិចនាយ Achariya បង្ហាញលទ្ធផលនៃការរុករកភស្ដុតាងថ្មីក្នុងរឿងក្ដី Tangmo ហើយ!(មានរូបភាព)
ជាការពិតណាស់ ចាប់តាំងពីពេលដែលនាយ Achariya ប្រធានក្រុមសង្គ្រោះបានចេញមុខដឹកនាំកម្លាំង ចុះជ្រមុជស្វែងរកភស្តុតាងថ្មី៣ នៅក្នុងរឿងក្ដីនៃការស្លាប់របស់អតីតតារាថៃស្រី Tangmo មហាជននិងហ្វេនជាច្រើនពិតជាអន្ទះសារ និងសង្ឃឹមថានាយ Achariya និងឆាប់រកឃើញជួយរឿងក្ដីតារាស្រីរូបនេះឲ្យមានពន្លឺវិញផងដែរ។

ជាក់ស្ដែងក្រោយពេលធ្វើឲ្យស្វែករកអស់រយៈពេលជាងកន្លះខែមក ពេលនេះ នាយ Achriya បានចេញប្រកាសលទ្ធផលថា៖
«ថ្ងៃនេះគឺមានភ្លៀងខ្យល់ខ្លាំង ធ្វើឱ្យកាន់តែពិបាកក្នុងការស្វែងរក ហើយក៏សោកស្តាយគឺយើងរកមិនឃើញទេ បើថារកឃើញចាត់ទុកថាជាសំណាងល្អខ្លាំង តែខ្ញុំក៏ព្រមសារភាពថាមិនមានសម្ពាធ មិនមាននរណាម្នាក់មកបញ្ជា ឲ្យធ្វើ មិនមានអ្នកឱ្យលុយ មិនមានអ្នកជួល ហើយក៏មិនខ្លាចអ្នកនៅលើទូកថ្ងៃកើតហេតុប្តឹងនោះដែរ ព្រោះបើកាន់តែប្តឹងកាន់តែចូលចិត្ត តែថាគឺពួកគេប្តឹងមិនកើត ព្រោះបើប្តឹងកើតពួកហ្នឹងធ្វើយូរហើយ មិនចាំយូរបែបនេះទេ»

ហើយនាយបានបន្ដទៀតថា «ចំណែកឯរឿង Gatick ផុសឱ្យខ្ញុំនោះ សុំពន្យល់ថាវាជាការបង្ហោះដែលចេញពីមនុស្សមិនយល់ក្តី មិនដឹងការពិតយ៉ាងណា ចង់បញ្ជាក់ឱ្យដឹងថារាល់រឿងក្តីដែលគេធ្វើ គឺធ្វើវាដោយប្រុងប្រយ័ត្នគ្រប់ចំណុចទាំងអស់ មុននឹងបញ្ចេញ មុននឹងបូកសរុប តែមិនបានបន្ទោសអ្វីនាងឡើយ ព្រោះមិនចង់ខាតពេលវេលា»៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី