លោកតា វុិចទ័រ ស្រាប់តែបង្ហោះសារបែបនេះ ក្រោយពេលតារាកំប្លែងមានបញ្ហានឹងគ្នាគ្រប់គ្រងថ្មីរបស់ទូរទស្សន៍CTN…
ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះ តារាកំប្លែងល្បីឈ្មោះនាយ ពាក់មី ស្រាប់តែបង្ហោះសារថាខ្លួនអាចនឹងលាឈប់ ឬក៏ត្រូវគេដកចេញពីទូរទស្សន៍ CTN បន្ទាប់ពីនាយបានប្រកាសថាខ្លួនមិនពេញចិត្តនឹងការគ្រប់គ្រងរបស់អ្នកគ្រប់គ្រងថ្មីក្នុងទូរទស្សន៍ CTN នោះផងដែរ។

យ៉ាងណាមិញក្រោយពេលមានរឿងបែបនេះកើតឡើង ងាកទៅមើលបណ្ដាញសង្គលលោក តាវុិចទ័រ ដែលអ្នកដឹងនាំសម្ដែងឲ្យក្រុមកំប្លែងនាយ ពាក់មី វិញ ក៏នៅមិនស្ងៀមដែរ ដោយលោកបានបង្ហោះរូបភាពជាមួយក្រុមតារាកំប្លែងនិងភ្ជាប់សារមួយឃ្លារបែបបង្កប់ន័យយ៉ាងដូច្នេះថា៖
«កម្មករនេសាទពុលរលកអស់ហើយ អូសត្រីមិនបានទេ ស្ដាយទូក»
តាមរយៈសារនេះ ថ្វីត្បិតតែមិនបានបញ្ជាក់ឲ្យច្បាស់ក៏ពិតមែន តែមើលតាមសម្ដីចុងក្រោយរបស់លោក តាវុិចទ័រ ក៏ហាក់បីដូចជាមានអារម្មណ៍ថាសោកស្ដាយ ដែលមានរឿងដូច្នេះកើតឡើងផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី