កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Nataphon បានចូលរួមកម្មវិធីជជែកកម្សាន្តមួយ និងមានទម្លាយពីបញ្ហារស់នៅ និងសុខភាពរបស់នាង ដែលគ្រប់គ្នាមិនធ្លាប់បានដឹងពីមុនឲ្យមហាជននិងហ្វេនៗជាច្រើនបានដឹងហើយពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនោះផងដែរ ក៏មានរឿងមួយដែលនាងនឹកស្មានមិនដល់គឺកន្លងមក នាងធ្លាប់បានប៉ះពាល់ផ្ទាល់ និង ប្រយោល ជាមួយអ្នកកើតកូវីដ១៩ រហូតធ្វើឱ្យនាងត្រូវធ្វើចត្តាឡីស័ករហូតទៅដល់ ៨ ដង សំណាងរួចផុតរហូត តែកាលពីខែ មីនា ឆ្នាំ ២០២២ កន្លងទៅនេះ នាងស្រាប់តេស្ដវិជ្ជមានកូវីដ១៩ មូលហេតុគឺនាងឆ្លងពីសត្វឆ្កែ។
តាមការបញ្ជាក់ពីតារាស្រីរូបនេះ ដំបូងឡើយនាងបានទៅលេងសត្វឆ្កែរបស់ខ្លួន ដែលទើបនឹងកើតកូន នៅកន្លែងថែរក្សាសត្វ ហើយអ្នកដែលមើលថែកូនឆ្កែនោះបានឆ្លងកូវីដ ពេលដែលទៅដល់នាងក៏បានប្រឡែងលេងជាមួយនឹងកូនឆ្កែជាច្រើន ដូច្នេះហើយទើបនាងគិតថាមេរោគកូវីដ អាចជាប់នៅលើស្បែករបស់កូនឆ្កែ ទើបធ្វើឱ្យនាងឆ្លងមកខ្លួនបែបនេះ។
យ៉ាងណាមិញ ក្រោយដឹងថាខ្លួនបានឆ្លងកូវីដ នាងបានសម្រាកព្យាបាល នៅផ្ទះអស់រយៈពេល ២ សប្តាហ៍ នាងបានបញ្ជាក់ទៀតថា ពេលនោះ វាពិតជាអផ្សុកណាស់ តែនាងព្យាយាមហាត់ប្រាណ ក៏ដូចជារកអ្វីធ្វើផ្សេងៗ ដើម្បីបន្លប់ភាពអផ្សុកនោះផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី