កាលពីពេលថ្មីៗនេះមហាជនជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញតារាសម្តែងដ៏មានទេពកោសល្យលោក ម៉ាដូណា បានបង្ហោះសារទៅកាន់ជំទាវ ស្រីអយ ឲ្យចូលមើលឆាតខ្លួន ដែលគ្រប់គ្នាសង្ស័យថាជារឿងជំពាក់បំណុលផងដែរ។

ជាក់ស្ដែងក្រោយពេលឃើញលោក ម៉ាដូណា បង្ហោះបែបនេះមិនបានប៉ុន្មានមានគណនីហ្វេសប៊ុកមួយឈ្មោះ Liv Safina ដែលត្រូវគេស្គាល់ជារបស់លោក ជំទាវ ស្រីអយ បានចូលទៅតបយ៉ាងដូច្នេះថា៖
«Madona Cutee សូមអរគុណនូវចិត្តទូលាយរបស់មិត្ត ខ្ញុំតែងតែឆ្លេីយឆ្លង តែខ្ញុំមិនបានឆ្លេីយ ព្រោះពេលខ្លះ ខ្ញុំមិនបានប្រេីទូរស័ព្ទ ខ្ញុំមានបញ្ហាសតិអារម្មណ៍ អ្នកផ្ទះតែងតែដកទូរស័ព្ទ ខ្ញុំធ្លាប់ប្រាប់មិត្តដែលតេី ម្យ៉ាទៀត តិចណាស់ដែលមិនបានឆ្លេីយ ឥឡូវសរុបដោយការអនុគ្រោះ គឺខ្ញុំសុំពេល ព្រោះមិនទាន់មានលុយ»
លើសពីនេះទៅទៀតលោក ជំទាវ បានបន្ថែមទៀតថា៖
«សុំទោសណាមិត្តភក្តិ លុយតុងទីន មិត្តភក្តិឱ្យខ្ញុំធ្វេីជាលិខិតជំពាក់ប្រាក់នៅមុខមេធារី ក៏ខ្ញុំព្រមធ្វេីអស់ហេីយ ទាំងដែលតុងទីនមិត្តភក្តិឯងកំពុងជួបបញ្ហា កូនខ្លះលែងបង់ កូនខ្លះក៏រត់ ខ្ញុំក៏ជួបបញ្ហាធ្ងន់ តែខ្ញុំនៅតែព្យាយាមទទួលខុសត្រូវបំផុតក្នុងកាលៈទេសៈខ្ញុំកំពុងទាល់ ម្យ៉ាងទៀតបន្ទាប់ពីធ្វេីកិច្ចព្រមព្រៀង លុយតុងទីនក្លាយជាលុយជំពាក់ ខ្ញុំក៏បានបង់រំលស់ឱ្យមិត្តឯងមួយខែដែរ ដោយឡែកខែនេះខ្ញុំទាល់ ខ្ញុំរកបង់សងមិនទាន់ ខ្ញុំក៏បានឆាតសុំអង្វរដែរ មិត្តផុសខ្ញុំ ខ្ញុំមិនខឹងនៅការពិតដែលខ្ញុំ ជំពាក់ទេ តែបេីមិត្តទុកពេល ខ្ញុំនឹងរកគ្រប់វិធីទូទាត់ទាំងអស់ ដរាបណាខ្ញុំនៅរស់ តែបេីមិត្តមិនទុកពេល ហេីយយកការផុសដេីមម្បីបន្ធូរអារមណ្ម៍មិត្តធ្វេីចុះ ខ្ញុំមិនឆ្លើយទេ ខ្ញុំនៅតែសុំអង្វរមិត្តឱ្យទុកពេល ខ្ញុំមិនរត់មិនគេច ខ្ញុំនៅឈរដោះស្រាយជូនមិត្ត សូមមិត្តមេត្តាដោយការអនុគ្រោះ ទោះខ្ញុំសងយឺត តែមិនបាត់បង់. អរគុណមិត្ត»៕
សូមទស្សនារូបភាពដូចខាងក្រោមនេះ៖







អត្ថបទដោយ៖ស៊ីវលី