មិត្តអ្នកអានប្រហែលបានដឹងហើយថាគូស្នេហ៍របស់លោក terchantavit និងតារាសម្តែងស្រីលំដាប់លេខ១នាពេលបច្ចុប្បន្ន Davikah គឹជាគូស្នេហ៍ដែលនរណាៗក៏ប្រាថ្នាចង់ចង់បាន។ ពួកគេទាក់ទងគ្នាជាយូរច្រើនឆ្នាំទាំងមិនដែលមានរឿងទាស់ទែង ឬមានពត៌មានអោយសង្គមថៃរិះគន់សូម្បីម្តង ផ្ទុយទៅវិញអ្នកទាំងពីររមែងមានតែរូបភាពគូក្នុងដំណើរកំសាន្តមកចែករំលែកអោយហ្វែនៗបានរំភើបជាមួយគ្រប់ពេល។
សម្រាប់ថាតើអ្នកទាំងពីរមានលក្ខណ:បែបណាពេលនៅជាមួយគ្នាក្រៅពេលវេលាការងារ អាចនិយាយបានខ្លះៗថាខ្យូតខ្លាំង តារាប្រុសស្រីមានអាកប្បកិរិយាកូនយុវវ័យអាយុខ្ទង់ ២០ស្តើង។ ចូលចិត្តនិយាយភាសាអង់គ្លេសដាក់គ្នាបែប cool cool ហើយកញ្ញា Davikah តែងតែនិយាយសសើរមិត្តប្រុស និងប្រាប់ថានាងមានមោទនភាពចំពោះលោក terchantavit ជានិច្ច។
សកម្មភាពមួយទៀតដែលមិនលើកយកមកនិយាយមិនបាននោះគឺការប៉ះពាល់គ្នា ទាំងគូរចូលចិត្តកាន់ដៃ ហើយខាងស្រីចូលចិត្តយកដៃទៅប៉ះត្រង់កន្លែងកររបស់មិត្តប្រុសបណ្តាលអោយតារាប្រុសក្លាយជាក្មេងប្រុសគួរអោយស្រលាញ់មួយរំពេញ។ ទាំងអស់នេះគ្រាន់តែជាទង្វើមួយចំនួនដែលតារាប្រុសស្រីធ្វើអោយគ្នាទៅវិញទៅមកពេលមានណាត់ឬទៅណាមកណាជាមួយគ្នា ស្វីតថ្នាក់ថ្មមគ្នាគ្រប់ពេលវេលា មិនប្លែកទេដែលគ្នានរណាមកបំបែកពួកគេបាន។
អត្ថបទដោយ សា





