លោកប្រធានាធិបតីសហរដ្ឋអាមេរិកា Joe Biden សសើរ BTS ក្រុម K-POP កូរ៉េខាងត្បូងមិនដាច់ពីមាត់!

ការទន្ទឹមរងចាំបានមកដល់ ថ្ងៃនេះសមាជិកទាំងប្រាំពីរនាក់របស់ក្រុម K-POP កូរ៉េខាងត្បូងដែលល្បីបំផុតទូទាំងពិភពលោកទទួលបានកិត្តិយស និងឧកាសចូលជួបសំណេះសំណាល ផ្តល់សន្តរកថានៅក្នុងសាលប្រជុំធំដែលមានសុទ្ធតែអ្នកដឹកនាំហើយអ្នកនយោបាយល្បីល្បាញទាំងអស់។

កិត្តិយសបំផុតនោះគឺលោកប្រធានាធិបតី Joe Biden បានចេញមកឈរចាំទទួលបុរសទាំងប្រាំពីរនាក់ដោយផ្ទាល់នៅមុខសាស White House ព្រមទាំងបានទទួលស្វាគមពួកគេយ៉ាងពិសេសនិងប្រកបដោយក្តីគោរពបំផុត។ នៅក្នុងកិច្ចសំណេះសំណាលលោក Joe Biden បានស្ងប់ស្ងែងកោតសសើរអំពីគ្រប់យ៉ាងដែល BTS បានផ្តល់អោយហ្វែនៗរបស់ពួកគេ គាត់បាននិយាយថាគ្រប់បទចម្រៀងរបស់ពួកគេមិនមែនត្រឹមផ្តល់ភាពកំសាន្ត ប៉ុន្តែផ្តល់​ inspiration យ៉ាងល្អប្រសើរ។

After Footer (Active) - damrei Mr1 Zone2

ចុងបញ្ចប់លោកប្រធានាធិបតីសូមអរគុណដែលក្រុម K-POP​ បានជួយអោយបញ្ហា Asian Hate នៅសហរដ្ឋអាមេរិកាមានភាពប្រសើរជាងមុន ហើយកំពុងនឹងបាត់បង់លែងមានចោទជាបញ្ហាទៀត។ សរុបមកការខិតខំប្រឹងប្រែងរបស់ BTS បានបង្កើតអោយមានឥទ្ធិពេលល្អៗច្រើនណាស់ដល់ប្រទេសកូរ៉េខាងត្បូង ក៏ដូចជាសាកលលោកទាំងមូល។ Army របស់ពួកគេបានក្លាយជាហ្វែនដែលមានមោទនភាពជាខ្លាំង!!

អត្ថបទដោយ​ សា