ខែថ្មី បែកគ្នាមួយគូទៀតហើយ!! Peach_pachara ទទួលស្គាល់ថាពេលនេះខ្លួនត្រឡប់មក Single ម្តងទៀត!

បន្ទាប់ពីមានអ្នកប្រើប្រាស់អ៊ីនធឺណែតបញ្ចេញពត៌មានអោយឈ្មោះជាអក្សរកាត់ថាមានតារាប្រុសហាយសូក្មេងបែកគ្នាជាមួយមិត្តស្រីដោយចាប់ផ្តើមឈប់ផុសរូបគូ ហើយមិនដែលទៅណាមកណាជាមួយគ្នា។ ចុងក្រោយខាងអ្នកយកពត៌មានថៃមានឧកាសបានជួប Peach_pachara ហើយបានសាកសួរគាត់អំពីរឿងនេះផ្ទាល់ ចម្លើយគឺបែកគ្នាពិតប្រាកដមែន!

តារាប្រុសរបស់យើងបានឆ្លើយថាពេលនេះខ្ញុំនៅម្នាក់ឯក អ្នកទាំងអស់គ្នាគិតថាត្រឡប់មកនៅលីវម្តងទៀតទេ? លើសពីនេះទៅទៀត Peach_pachara បានបន្តថាគាត់ទទួលស្គាល់ថាបែកគ្នាលើកនេះគាត់ក៏ឈឺចាប់មិនធម្មតាទេ វាជារឿងធម្មតាដែលស្រលាញ់គ្នាសុខៗហើយត្រូវមកចែកផ្លូវគ្នាដើររៀងខ្លួនបែបនែះ។

After Footer (Active) - damrei Mr1 Zone2

ទាក់ទងនឹងហេតុផលថាចែកផ្លូវគ្នាដោយសារមូលហេតុអ្វីតារាប្រុសសុំមិនបញ្ចេញទេពីព្រោះយល់ថារឿងចប់ហើយ មិនគួរលើកយកវាមកនិយាយអ្វីអោយកាន់តែវែងឆ្ងាយនោះឡើយ។ សម្រាប់សេចក្តីលំអិតពីហាយសូ p.minnie ខណ:នេះយើងមិនទាន់ទទួលបានអ្វីពីនាងឡើយ ប្រហែលនាងមិនចង់លើកយករឿងនេះមកនិយាយអ្វីទេចង់អោយគ្រប់យ៉ាងបញ្ចប់ដោយស្ងប់ស្ងាត់។

អត្ថបទដោយ​ សា