anna_celebeauty ជាម្នាក់ក្នុងចំណោមមិត្តភក្តិដែលជិតស្និតបំផុតរបស់តែងម៉ូតារាស្រីដែលបានបាត់បង់ជីវិតដោយហេតុការណ៍ធំ និងជារឿងក្តីដែលមិនទាន់ចប់ ហើយមានរឿងរ៉ាវកាន់តែច្រើនទៅៗ។ Anna ក៏ជាមនុស្សម្នាក់ដែលឈរជើងខាងតែងម៉ូ ធ្វើគ្រប់យ៉ាងដើម្បីរកយុត្តិធម៌អោយតែងម៉ូ ប៉ុន្តែចុងក្រោយនេះបន្ទាប់ពីមានដ្រាម៉ាថាមិនបានធ្វើអោយសុទ្ចចិត្ត តែធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួន នាងបែជារត់ទៅស្រុកក្រៅសុំមិនដឹងលឺអ្វីទាំងអស់។
រហូតមកទល់ពេលនេះ anna_celebeauty មិនទាន់ចេញមុខមកបកស្រាយឬបញ្ជាក់ភាពបរិសុទ្ធចិត្តរបស់នាងឡើយដោយសារនាងពេលនេះកំពុងមានដំណើរកំសាន្តនៅស្រុកក្រៅជាមួយក្រុមមិត្តភក្តិមួយក្រុមទៀត។
ថ្មីៗនេះក្រុមមិត្តភក្តិបីនាក់ដែលនៅក្នុងក្រុមតែមួយជាមួយនាងនិងតែងម៉ូបានចេញមុខមកនិយាយជំនួសនាងថា ពេលនេះ anna_celebeauty កំពុងស្ថិតនៅក្នុងកំឡុងពេល Depression សូមចំណាយពេលវេលាធ្វើអោយអាម្មណ៍ប្រសើរជាងនេះសិន។
សរុប anna_celebeauty នៅតែមានចិត្តចង់ជួយតែងម៉ូដោយទឹកចិត្តស្រលាញ់មិត្តភក្តិមែនទែន គ្មានចេតនាធ្វើដើម្បីទាញយកប្រយោជន៍ពីមិត្តភក្តិទេគ្រាន់តែមួយរយ:នេះជួបរឿង និងដ្រាម៉ាច្រើនពេក សុំដកឃ្លាទៅសម្រាកមួយរយ: ត្រឡប់មកវិញ anna_celebeauty និងចេញមុខមកអោយសម្ភាសន៍អំពីរឿងនេះដោយខ្លួនឯង។
អត្ថបទដោយ សា




