ស្ទើរមិនជឿភ្នែកខ្លួនឯង!! mookworranit ប្រែហើយក្រោយបែកបាក់ស្នេហានាងបង្ហាញភាពទាក់ទាញជាងមុន!

គេថាមេម៉ាយឈ្ងុយដូចដូងដុត ចំណែកតារាស្រី mookworranit ចែកផ្លូវជាមួយមិត្តប្រុសហើយស្អាតជាងមុនមួយគុណហ្នឹងបី។ មួយរយ:ចុងក្រោយនេះតារាស្រីចាប់ផ្តើមស៊ិចស៊ី ស្រស់ស្រាយ និងទាក់ទាញចិត្តគ្រប់គ្នាបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមើលទៅមិនយូរទេបេះដូងរបស់នាងនឹងមានអ្នកថ្មីមកថែរក្សាជាបន្ត។

After Footer (Active) - damrei Mr1 Zone2

កញ្ញាមុខធ្លាប់ជាតារាស្រីដែលតែងខ្លួនប្រាណរៀបរយ ជាស្ត្រីដែលរាងហួងហែងដងខ្លួន ប៉ុន្តែពេលនេះមិត្តភក្តិ និងបណ្តាលអ្នកគាំទ្របានឃើញនូវរបស់ដែលនាងព្យាយាមលាក់អស់រយ:យ៉ាងយូនោះរួចរាល់។ ដោយពីមួយថ្ងៃទៅមួយថ្ងៃ mookworranit បានបង្ហោះរូបក្នុងឈុតប៊ីហ្គីនី​បញ្ចេញសាច់ខ្ចីកាន់តែច្រើនទៅៗដោយនឹកស្មានមិនដល់ថានាងហ៊ាននិងសម្រេចចិត្តធ្វើវា។

ទោះជាយ៉ាងណាក៏ដោយវាមិនចម្លែកដល់ថ្នាក់មានចំនុចគួររិះគន់នោះទេ mook ប្រហែលគ្រាន់តែចង់ផ្លាស់ប្តូរស្តាយល៍ រៀនរៀបចំខ្លួនតាមការនិយមរបស់សម័យបច្ចុប្បន្នដូចគេដូចឯងខ្លះតែប៉ុននោះ។ សម្រាប់ស្ថានភាពបេះដូងរបស់នាងពេលនេះគឺទំនេរហើយក៏បើកចំហសម្រាប់អ្នកថ្មីជាកាស្រេច អ្នកដែលចង់ក្លាយជាម្ចាស់បេះដូងរបស់តារាស្រីដ៏គួរអោយស្រលាញ់រូបនេះអាចព្យាយាមបង្ហាញខ្លួនអោយនាងស្គាល់បាន។​

អត្ថបទដោយ សា