Sririta-Korn លួចរត់ចោលកូនទៅស្វីតតែពីរនាក់ទៀតហើយ សង្ស័យតែទៅរកប្អូនម្នាក់ទៀតអោយអូន Kawin ហើយមើលទៅ! មានរូបភាព
Korn Narongdet ផ្អែមល្ហែមដាក់ភរិយារូបស្អាតយ៉ាង Rita Sri Rita ខ្លាំងណាស់លួចណាត់ភរិយាទៅតែពីរនាក់ទៅបន្ថែមជាតិស្ករអោយគ្នាយ៉ាងមានក្ដីសុខ ផ្អែមយ៉ាងនេះសង្ស័យតែចង់បានអីហើយមើលទៅ
អាចនិយាយបានថាពេលនេះជាតិផ្អែមកំពុងតែលើសចំណុះក្នុងខ្លួនរបស់ហ្វេនៗអស់ហើយមើលទៅ ផ្អែមអត់ដែលធ្លាក់ចុះមួយកម្រិតណាសោះ សម្រាប់គូរស្វាមីភរិយាកូនមួយយ៉ាង Sririta-Korn ថ្វីត្បិតតែពេលនេះមានកំលោះតូចដ៏គួអោយស្រលាញ់យ៉ាងអូន Kawin រួចហើយក្ដីប៉ុន្ដែប៉ានិងម៉ាក់នៅតែស្រលាញ់និងយកចិត្តទុកដាក់ចំពោះគ្នាដូចដើម មិនឃើញមានតម្រុយនៃការជិនណាយចំពោះគ្នាសូម្បីតែបន្ទិចណាស់ ដូចពេលថ្មីៗនេះទាំងពីរបានលួចរត់គេចពីកូនប្រុសដើម្បីទៅបន្ថែមភាពផ្អែមល្ហែមហើយគ្នាទៅវិញទៅមក អាចនិយាយបានថាឃើញរូបគូរផុសចេញមកហ្នឹងយល់ច្រលំថាដូចជាគូរដែលទើបនិងណាត់ជួបគ្នាដំបូងៗអញ្ចឹង
ដោយសាម៉ីខ្លួនខាងស្រីបានផុសរូបភាពផ្អែមល្ហែមគូរជាមួយស្វាមីរូបសង្ហាខណៈពេលនាំគ្នាទៅញុំអាហារពេលល្ងាចយ៉ាងរ៉ូមែនទិកនិងតាមភាសាអ្នកស្រលាញ់គ្នាក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @sriritajensen ព្រមអមជាមួយនិងឃ្លាប្រយោគថា “Date night អូនជាសង្សាបងអស់រយពេល 6ឆ្នាំចា @kornnarongdej”
អត្ថបទដោយ : នីត្តា

















