ក្រោយផ្ទុះការវែកញែកបេក្ខជន ទុំ រដ្ឋា ច្រៀងពិរោះ តែមិនជាប់ ឧកញ៉ា ខេមរៈ សិរីមន្ត បានជូន១០០០$ និងនិយាយទៅកាន់បែបនេះទៀត!
កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនបានផ្ទុះការវែកញែកបេក្ខជនម្នាក់ឈ្មោះ ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia idol រដូវកាលទី ៤ ថាលោកច្រៀងបានពិរោះតែគណៈកម្មការមិនឲ្យជាប់ ធ្វើឲ្យគ្រប់គ្នាមានការសោកស្ដាយយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញក្រោយផ្ទុះការជជែកវែកញែកខ្លាំងឡើងៗ សូម្បីតែកំពូលតារាចម្រៀងល្បីឈ្មោះ មានងារជាឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានចេញមុខផ្ដល់កម្លាំងចិត្ត ដោយបានជូនជាថវិការចំនួន១០០០$ និងនិយាយទៅកាន់បេក្ខជន ទុំ សុវត្ថិ យ៉ាងដូច្នេះទៀតថា៖
«កុំបាក់ទឹកចិត្តអីប្អូន ស៊ូៗ បងសូមលើកទឹកចិត្តប្អូននៅថវិកា 1000$ មានសមត្ថភាពពិតតស៊ូគង់បានសម្រេច»
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជារំភើបចិត្ត និងសរសើរទឹកចិត្តតារាចម្រៀង ខេមរៈ សិរីមន្ត ដែលតែងតែជួយជ្រុមជ្រែង និងផ្ដល់កម្លាំងចិត្តឲ្យប្អូនៗ ដែលតស៊ូនិងស្រលាញ់វិស័យសិល្បៈ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី