ទាក់ទងគ្នាជាងកន្លះឆ្នាំ ទីបំផុត Boy ទម្លាយរឿង Save ឈ្មោះ Faye ដាក់ក្នុងទូរស័ព្ទដៃហើយ!

បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃល្បីឈ្មោះលោក Boy Pakorn និងតារាស្រី Fayefaye មានទំនាក់ទំនងស្នេហានិងគ្នារយៈពេលជាងកន្លះឆ្នាំហើយ ហើយថ្មីៗនេះលោក Boy ក៏ទើបតែនាំ Faye ទៅជួបក្រុមគ្រួសារញាំអាហារជុំគ្នាយ៉ាងសប្បាយរីករាយផងដែរ។

យ៉ាងណាមិញដោយសារតែកន្លងមក ហ្វេនៗជាច្រើនតែងតែចង់ដឹងថារាល់ថ្ងៃនេះលោក Boy Pakorn បាន Save ឈ្មោះតារាស្រី Fayefaye នៅក្នុងទូរស័ព្ទយ៉ាងដូចម្ដេច ទើបតពេលថ្មីៗនេះលោក Boy បានបង្ហើបយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ក្នុង Line ខ្ញុំ Save ឈ្មោះ ដាក់ថា Faye តែម្តង តែក្នុងទូរស័ព្ទដៃខ្ញុំ Save ដាក់អក្សរកាត់ថា K.F ដែលមកពីពាក្យកាត់ថា Khun Faye ឬកញ្ញា Faye ដោយខ្ញុំប្រើពាក្យនេះគឺដោយសារ រាល់ពេលជួបគ្នា ឬ និយាយគ្នា Faye តែងហៅខ្ញុំដោយប្រើពាក្យ «ឃុន» ពីមុខ ហើយខ្ញុំក៏ចាប់ផ្តើមទម្លាប់ហៅ Faye ដោយប្រើពាក្យ «ឃុន» ពីមុខវិញដូចគ្នា»៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី