ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលបេក្ខជនក្នុងកម្មវិធី Cambodia idol រដូវកាលទី ៤ ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ មិនបានជាប់ទៅវគ្គបន្ត មហាជនជាច្រើនសម្ដែងការមិនពេញចិត្ត និងបានលើកឡើងថាគណៈកម្មការក្នុងកម្មវិធីមិនយុត្តិធម៍ និងថែមទាំងលើមូលហេតុថាមកពីបេក្ខជនច្រៀងពិរោះ អាចល្បីជាម្ចាស់បទទើបមិនបានជាប់ជាហូរហែថែមទៀតផង។

ក្នុងនោះផងដែរ ក្រោយពេលមានមតិរិះគន់ច្រើនបន្ដបន្ទាប់ឡើងៗ លោក ណុប បាយ៉ារិទ្ធ ដែលជាម្ចាស់បទ «ស្រលាញ់ស្ទើរលេប» ដែលបេក្ខជន ទុំ រដ្ឋា បានយកទៅប្រឡងបានចេញមុខបង្ហោះវីដេអូនិងសារដើម្បីកុំឲ្យបងប្អូនកាន់តែយល់ច្រឡំលើលោកយ៉ាងដូច្នេះថា៖
«នេះជាចម្លើយលទ្ធផលរបស់ខ្ញុំជូនទៅប្អូន ទុំ រដ្ឋា ហៅសុវត្តិ សូមបងប្អូនដែលនិយាយថា ខ្ញុំជាម្ចាស់បទខ្លាចគេល្បីជាង មិនឱ្យ yes គេច្រៀងពីរោះហើយ ម្ចាស់បទនៅឱ្យ No ទៀត មេត្តាស្តាប់ចម្លើយរបស់ខ្ញុំម្តងទៀត ដោយការគោរព»
ជាការពិតណាស់ ចំពោះបេក្ខជន ទុំ រដ្ឋា លោក ណុប បាយ៉ារិទ្ធ ដែលជាម្ចាស់បទមិនបានឲ្យលោក No នោះទេ គណៈកម្មការ២រូប ដែលឲ្យលោក No គឺលោក ឆន សុវណ្ណរាជ និងអ្នកនាង ឱក សុគន្ធកញ្ញា៕ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី