បើគិតមកទល់បច្ចុប្បន្ននេះ តារាសម្ដែងថៃល្បីឈ្មោះលោក Peach Pachara និងតារាបង្ហាញម៉ូត Minnie Lin មានទំនាក់ទំនងស្នេហានិងគ្នាជាង២ឆ្នាំហើយ តែមួយរយៈចុងក្រោយនេះមហាជននិងហ្វេនជាច្រើនបានសង្ស័យថាអ្នកទាំងពីរបានបែកបាក់គ្នា ដោយសារពុំដែលឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមក្នុងបណ្ដាញសង្គម។

ជាក់ស្ដែងស្រាប់តែថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ លោក Peach ក៏បានទម្លាយច្បាស់ៗនៅមុខអ្នកកាសែតយ៉ាងដូច្នេះថា៖
«អ្នកទាំងពីរបានចែកផ្លូវគ្នាមួយរយៈធំហើយ រឿងស្នេហាមិនដូចបំណងវាជារឿងធម្មតាទៅហើយ កន្លងមកមាន ភាពផ្អែមល្ហែមខ្លះ មានទុក្ខខ្លះ ឈឺចាប់ខ្លះ តែលោកមិនដែលបង្ហាញឡើយ»
ហើយលោកបានបញ្ជាក់ទៀតថា «ធម្មតាឱ្យតែជួបស្នេហាមិនដូចបំណងតែងតែឈឺចាប់ហើយ។ ខណៈនេះ លោកបានប្រសើរខ្លះហើយដែរ រីឯរឿងបើកបេះដូងទទួលអ្នកថ្មីក៏លោកមិនបានជាបិទអ្វីដែរ ពោលគឺបណ្ដោយតាមដំណើរ មានក៏មាន មិនមានក៏មិនជាអ្វីដែរ»៕
សូមទស្សនារូបភាពខាងក្រោមនេះ៖





អត្ថបទដោយ៖ស៊ីវលី