ជាការពិតណាស់មកទល់នឹងពេលនេះ មហាជនជាច្រើននៅតែផ្ទុះការជជែកវែកញែក និងសម្ដែងការមិនពេញចិត្តចំពោះគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី ៤ ដែលបានឲ្យ បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ធ្លាក់ពីការប្រកួត សូម្បីតែតារាចម្រៀងល្បីៗក្នុងស្រុកជាច្រើនក៏អាណិតលោក និងផ្ដល់កម្លាំងចិត្តដ៏លោកយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងនៅពេលនេះយើងក៏ទទួលបានដំណឹងដ៏រំភើបមួយទៀតគឺឃើញតារាចម្រៀងល្បីឈ្មោះលោក ខាន់ ជេមស៍ បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេករបស់ខ្លួន ដោយផ្តល់កម្លាំងចិត្តពេញដ៏ធំជូនដល់បេក្ខជន ទុំ សុវត្ថិ ដោយលោកនឹងផលិតបទចម្រៀង Original Song មួយបទ និង ធ្វើ MV ឱ្យលោកដោយផ្ទាល់ថែមទៀតផង។
ក្នុងនោះលោក ខាន់ ជេមស៍ បានរៀបរាប់យ៉ាងដូច្នេះថា៖
«មិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្ត ទោះបីជាប្អូនធ្លាក់ តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទឹកចិត្តប្អូន បងនឹងផលិតបទចម្រៀង original song ជូនប្អូនមួយបទ និង ចេញ MV ជូនប្អូន សូមទំនាក់ទំនងមកបងនេះជា លេខ telegram 010 222 168 បង»៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី