ប្រជាជនឡាវនាំគ្នាផ្អើលជាខ្លាំង!! តារាស្រីថៃ Nui បានធ្វើដំណើរទៅរាំបួងសួងស្រាប់តែត្រូវអ្នកតាចូល (មានវីដេអូ)!
កំពុងក្លាយជាប្រធានបទដែលមានចុះផ្សាយនៅក្នងគ្រប់ទំព័រពត៌មានថៃទាំងអស់ ដោយចុងក្រោយនេះវីដេអូអ្នកតាចូលខ្លួនតារាស្រី Nui ត្រូវបានបែកធ្លាយនៅក្នុងបណ្តាញសង្គមអ៊ិនធឺណែត។ ក្នុងរយ:ពេលមិនដល់ប៉ុន្មានម៉ោងផងវីដេអូដែលបែកធ្លាយនោះត្រូវបានគេចែករំលែកជាសាធារណ:រហូតផ្ទុះខ្លាំង មានអ្នកចូលមើលយ៉ាងសន្ធឹកសន្ធាប់។
ហេតុការណ៍កើតមានឡើងនៅប្រទេសឡាវ ខណ:ពេលតារាស្រីថៃអ្នកនាង Nui រាជនី Tiktok បានធ្វើដំណើរទៅធ្វើបុណ្យជាមួយគ្រួសារនៅប្រទេសឡាវ ហើយត្រូវបានស្ម័គ្រចិត្តរាំថ្វាយព្រះនាគា។ ដំបូងមិនទាន់មានរឿងអ្វីកើតឡើងទេនាងចូលមកក្នុងកម្មវិធី ជំរាបសួរ ដើរសួរសុខទុក្ខគ្រប់គ្នាដែលដើរសំដៅមករកនាង ប៉ុន្តែពេលចាប់ផ្តើមរាំបានប្រហែល ១០ នាទីអ្នកនាង Nui ចាប់ផ្តើមមានអាការ:មុខឡើងក្រហមមាំ ដៃជើងញ័រ ហើយរាំបានលឿននិងត្រូវចង្វាក់ជាងមុន។
ក្រុមការងាររបស់តារាស្រីទេដែលភ្ញាក់ផ្អើលស្លន់ស្លោរមិនដឹងត្រូវចាត់ចែងឬធ្វើអ្វីដើម្បីជួយតារាស្រី ប៉ុន្តែអ្នកភូមិទាំងអស់ដឹងថាមានរឿងអ្វីកើតឡើងពីព្រោះម្ចាស់ទឹកម្ចាស់ដីនៅតំបន់នោះតែងតែធ្វើបែបនេះចំពោះនារីរាំ ដោយបន្ទាប់ពីឃើញទិដ្ឋភាពដូចនោះហើយអ៊ុំៗមីងៗនាំគ្នាមកនៅក្បែរជុំវិញតារាស្រីដើម្បីចាំត្រកងនាងពេលអ្នកតាត្រូវចេញវិញ។ នាពេលបច្ចុប្បន្ននេះតារាស្រីថៃត្រឡប់មកមានសុខភាពល្អ ហើយបានត្រឡប់មកកាន់ប្រទេសខ្លួនវិញយ៉ាងសុវត្ថិភាពវិញហើយ។
អត្ថបទដោយ សា





