តួឯកស្រីថៃ kamolned នាំមិត្តប្រុសធ្វើដំណើរទៅថត pre-wedding ដោយខ្លួនឯងនៅស្រុកក្រៅ ព្រោះជួលគេថតថ្លៃពេក !

ជាអនាគតកូនក្រមុំដ៏សែនស្រស់ស្រាយម្នាក់ទៀត សម្រាប់កញ្ញា kamolned តួឯកស្រីបុស្តិ៍ទូរទស្សន៍លេខ៣ដែលមួយរយ:ចុងក្រោយនេះយើងមិនសូវបានឃើញមុខនាងប៉ុន្មានទេដោយសារនាងរវល់ធុរកិច្ចផ្ទាល់ខ្លួន និងរឿងត្រៀមខ្លួនធ្វើជាកូនក្រមុំ បន្ទាប់ពីមិត្តប្រុស youtuber ល្បីល្បាញលុតជង្គង់សុំនាងរៀបការនៅកណ្តាលព្រៃតែពីរនាក់។

After Footer (Active) - damrei Mr1 Zone2

ថ្មីៗនេះនៅក្នុងកម្មវិធី youtube របស់ពួកគេបានបង្ហោះវីដេអូនិយាយអំពីដំណើរកំសាន្តទៅទ្វីបអឺរ៉ុបដើម្បីថត Pre-Wedding តាមក្តីស្រម៉ៃរបស់កូនក្រមុំ។ ដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺខ្លឹមសារដែលអ្នកទាំងពីបានអធិប្បាយប្រាប់អ្នកចូលទស្សនាទាំងអស់គឺថា ពួកគេមកតែពីរនាក់ទេ មកថតអោយខ្លួនឯង ផាត់មុខខ្លួនឯងតែងខ្លួនខ្លួនឯង អាត់វីដេអូនិងថតរូបគ្រប់សន្លឹកដោយខ្លួនឯងទាំងអស់ ពីព្រោះថ្លៃជួលក្រុមថតអោយមកថតអោយនៅស្រុកគេមានតម្លៃថ្លៃខ្លាំងពេក។

ការថតខ្លួនឯងរបស់ពួកគេមិនធម្មតា ថ្វីដៃសាហាវមិនចាញ់អ្នកជំនាញថតឡើយ រូបថតគ្រប់សន្លឹករបស់តារាស្រីនិងមិត្តប្រុសស្អាតប្លែកហើយយកជាការបានទាំងអស់។ នេះគឺជាគម្រូរល្អមួយសម្រាប់គូស្នេហ៍ដែលមានគម្រោងរៀបការហើយកំពុងត្រូវការអនុស្សាវរីយ៍ល្អផូផង់រួមគ្នា អ្នកទាំងអស់គ្នាអាចសាកល្បងរៀបចំថតរូប វីដេអូ និងចាត់ចែកគ្រប់យ៉ាងតែពីរនាក់សាកមើល ធានាថាវានឹងក្លាយជាការចងចាំដែលគ្នានថ្ងៃបំភ្លេចបាន។

អត្ថបទដោយ សា