ឈប់ឆ្ងល់ហើយថាហេតុអ្វីពេលនេះសមាជិកក្រុម Blackpink ចាប់ផ្តើមនាំគ្នាតែងខ្លួនខុសពីច្បាប់របស់តារា K-POP កូរ៉េខាងត្បួង!!

តារា K-POP ស្រីរបស់ប្រទេសកូរ៉េខាងត្បូងគ្រប់រូបត្រូវគោរពតាមរបៀប បទបញ្ជាផ្ទៃក្នុងរបស់វិស័យខេផប់ទាំងអស់ជាធរមាន គ្មាននរណាម្នាក់មានសិទ្ធធ្វើតាមចិត្តរបស់ខ្លួនហើយរំលងវិន័យដ៏សែនតឹងរឹងនេះឡើយ។ ប៉ុន្តែចាប់ពីចូលឆ្នាំ ២០២២ មកនេះយើងសង្កេតឃើញថាសមាជិករបស់ក្រុម Blackpink ហ៊ានបញ្ចេញសាច់ខ្ចីក្នុងឈុតប៊ីហ្គីនីហើយនាំគ្នាផុសជាសាធារណ:ទៀតផង។ សំណួរគឺតើនរណាអនុញ្ញាតអោយពួកគេធ្វើបែបនេះ សម្រាប់ពួកគេតើច្បាប់ដ៏តឹងរឹងនោះទៅណាអស់ហើយ?

After Footer (Active) - damrei Mr1 Zone2

បន្ទាប់ពីនាំគ្នាសង្ស័យអស់មួយរយ:ធំពេលនេះគ្រប់គ្នាទទួលបានចម្លើយហើយថាហេតុអ្វីសមាជិកស្រីទាំងបួនរូបនេះមិនខ្លាចរអាវិន័យរបស់ K-POP កូរ៉េខាងត្បូង។ មូលហេតុមកពីក្រុម Blackpink ពេលនេះបានក្លាយជាក្រុមដែលមានអំណាចល្បីល្បាញទទួលស្គាល់ជាលក្ខណ:សាកល ហើយពួកនាងរកចំណូលអោយប្រទេសកូរ៉េខាងត្បូង និងពិភពលោកយ៉ាងមហាសាល ដូចច្នេះហើយទើបពួកគេទទួលបានសិទ្ធនិងសេរីភាពខុសប្លែកពីក្រុមផ្សេងៗទៀត។

តារាស្រីទាំងបួនសប្បាយចិត្តជាខ្លាំងដែលនៅទីបំផុតពួកគេអាចធ្វើអ្វីតាមចិត្តរបស់ខ្លួនបានច្រើនជាងមុន ចង់ទៅណាមកណា ធ្វើអ្វីស្លៀកពាក់បែបណានៅក្នុងដំណើរកំសាន្តឯកជនរបស់ពួកគេ។ ចំណែកហ្វែនៗវិញក៏សប្បាយចិត្តមិនចាញ់អាយដល់ដែល ពួកគេរំភើបខ្លាំងណាស់ដែលបានឃើញសមាជិកទាំងបួងក្នុងទិដ្ឋភាពហ្វ្រីស្តាយល៍ និងសម្លៀកបំពាក់ស៊ិចស៊ី លើសពីនេះទៅទៀតអ្នកគាំទ្រសប្បាយចិត្តពេលដែលឃើញក្រុម Blackpink មានសេរីភាព។

អត្ថបទដោយ សា