terchantavit មិនអស់ចិត្តសុំចូលខ្លួនមកនិយាយ ១ទល់១ជាមួយលោក Num Kanchai អំពីរឿងរបស់មិត្តស្រីម៉ៃដាវិកា!!
ចាត់ទុកជារឿងដែលមិត្តប្រុសត្រូវធ្វើបន្ទាប់ពីមានបុរសផ្សេងចូលមករញេរញ៉ៃជាមួយមិត្តស្រីរបស់ខ្លួន ចុងក្រោយតារាប្រុស terchantavit សុំចូលខ្លួនមកធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Wan kanchai Talk ដើម្បីមកនិយាយអំពីទង្វើដែលពិធីករប្រុសបានធ្វើដាក់ ម៉ៃដាវិកា។
កម្មវិធីចាប់ផ្តើមភ្លាមតារាប្រុសប្រញ៉ាប់និយាយភ្លាយតែម្តងថាខ្ញុំបានមើលកម្មវិធីរបស់បងនៅពេលដែល Mai Davikah មកធ្វើជាភ្ញៀវកិត្តិយស ហើយពិធីករព្យាយាម Zoom មើលរូបរបស់តារាកិត្តយសយ៉ាងយកចិត្តទុកដាក់។ បន្ទាប់មក terchantavit បានសាកសួរថាកាលហ្នឹងលោកព្យាយាមមើលអ្វី? ហេតុអ្វីពិធីករមិនព្រមឆ្លើយតបខមមិនរបស់គាត់លើរូបដែលមានដាវិកាហើយបានផុសនៅក្នុងអ៊ិនស្តាក្រាម។
លឺហើយពិធិករប្រញ៉ាប់កែរខ្លួនដោយឆ្លើយថាមិនមានចេតនាមិនល្អទេ Zoom ព្រោះនាងស្គមខ្លាំងចង់ដឹងថានាងមានពោះវៀនពោះតាំងទេតែប៉ុននោះ។ ចំណែករឿងដែលមិនចូលឆ្លើយឆ្លងខមមិនគាត់ក៏គ្មានចេតនាដែលគ្រាន់តែមិនបានមានពេលគ្រប់គ្រាន់ដើម្បីចូលលេងអ៊ិនស្តាក្រាម។ ចុងក្រោយបុរសទាំងអស់ក៏ចុះសម្រុង យល់ពីគ្នាទៅវិញទៅមកហើយក៏មិនមានទំនាស់អ្វីកើតមានឡើងទេ កម្មវិធីសម្ភាសន៍ក៏បញ្ចប់ទៅយ៉ាងល្អប្រសើរ។
អត្ថបទដោយ សា







