Mark បានដេញបានវេលាល្អសម្រាប់ថ្ងៃមង្គលការហើយ ថែមទាំងបញ្ចាក់ក្ដីស្រលាញ់ចំពោះ Kimberly ទោះមានកូនក៏នៅតែស្រលាញ់ដូចដើម! មានរូបភាព
ក្លាយទៅជាប្រធានបទមួយដែលធ្វើអោយគ្រប់គ្នាស្ងប់ចិត្តខ្លាំងណាស់ ក្រោយពីតារាសម្ដែងប្រុសរូបសង្ហា Mak Prin លុតជង្គង់សុំរៀបការនៅចំពោះមុខ Kimberly ក្រោមបរិយាកាសដ៏សែនរ៉ូមែនទិកនៅឯប្រទេសស្វីស អាចនិយាយបានថាជាពេលវេលាដូពិសេសមួយដែលអ្នកទាំងពីរនិងចងចាំទុកអស់មួយជីវិត
ជាក់ស្ដែង (2 មិថុនា 2022) ភ្នាក់ងារខាង TNN បង្ហាញបទសន្ទនាជាមួយនិងខាងប្រុស និយាយទាក់ទងនិងរឿងរៀបការ ថាបានប្រាប់ថាទទួលបានថ្ងៃសិរីនៅឆ្នាំមុខ ព្រោះឆ្នាំនេះមានរឿងភាគត្រូវថតទាំងពីរនាក់ ដោយតាំងចិត្តថាប្រហែលជាចុងឆ្នាំ ចំណែកឯរឿងចាត់ចែងកម្មវិធីនិងទីកន្លែងកំពុងចចារគ្នា ប៉ុន្ដែក៏អោយខាងស្រីជាអ្នកជ្រើសរើស ព្រោះ Mak ក្រែងចិត្តចំពោះភ្ញៀវដែលត្រូវអញ្ជើញមក បូកផ្សំជាមួយនិងស្ថានភាពកូវីដ ក៏គិតថាអញ្ចើញតែភ្ញៀវចាស់ទុំជាទីគោរព រួមជាមួយនិងមិត្តភ័ក្ដស្និតស្នាលតែប៉ុណ្ណោះ ហើយក៏កំពុងតែជ្រើសរើសឈ្មោះ
សម្រាប់រឿងដែល Kimberly ធ្លាប់ផ្ដល់បទសម្ភាសន៍ថា មិនព្រមយកកូនព្រោះខ្លាចដណ្ដើមក្ដីស្រលាញ់ ខាងប្រុសប្រាប់ថា ខ្លួននៅតែផ្ដល់ក្ដីស្រលាញ់អោយទៅ Kimberly ដូចដើម វាមិនចេះអស់មិនចេះរីងស្ងួតទេ ព្រោះបែបនេះហើយមិនបាច់ចាំខ្លាចទេ រឿងកូនក៏ទុកជារឿងអនាគត ប្រសិនបើមានជឿជាក់ថាជាពេលមួយដ៏ល្អបំផុតនិងមានក្ដីសុខបំផុតសម្រាប់ Kimberly
តែបើសួរថា Mak ចង់បានកូនអត់? សុំពេលទៅក្រេបទឹកឃ្មុំអោយឆ្អែតសិន ចង់ប្រមូលយកបទពិសោធនៃការធ្វើដំណើរកំសាន្ដអោយច្រើនជាងនេះសិន ចង់មានកូនហើយខាងស្រីក៏ចង់មាន ព្រមទាំងប្រាប់ពីផ្ទះចំណងដៃនៅមិនទាន់រួចរាល់ ពេលនេះបានប្រហែលជា 45 – 50 % ហើយ គិតថានិងរួចរាល់ចុងឆ្នាំនេះ មានអារម្មណ៍រំភើបចិត្តណាស់ ព្រោះផ្ទះនេះគូសប្លង់រៀបចំដោយផ្ទាល់ដៃ វាជារបស់ខ្លួនពិតៗចំណែកឯរឿងតម្លៃ 50 លានមែនឬអត់? សាម៉ីខ្លួននៅមិនទាន់ឆ្លើយតបរឿងតម្លៃ ចង់អោយមើលតែម៉ូតផ្ទះទេ ថែមទាំងមានបង្អួតបន្ទប់របស់កូនទៀតផង ឃើញមានបែងចែកជា 4បន្ទាប់ ហើយដល់ពេលសួរថានិងយកកូនពីរនាក់មែនទេ Mak អស់សំណើចហើយឆ្លើយថា “អត់ដឹងទេ ធ្វើៗទុកសិនទៅ”
អត្ថបទដោយ : នីត្តា












