អីយ៉ា! យ៉ែម ស្រីពេជ្រ ទម្លាយចរិតតារាថៃ Toey ក្រោយមានសកម្មភាពថតរឿងជាមួយគ្នាខ្លះៗមក!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្មីៗនេះតារាសម្ដែងសំបូរប្រជាប្រិយភាពក្នុងប្រទេសកម្ពុជាយើង កញ្ញា យ៉ែម ស្រីពេជ្រ ត្រូវបានផលិតករថៃជ្រើសរើសសម្ដែងរឿងដែលមានចំណងជើងថា «พระร่วง พระราชาผู้ทรงธรรม» ជាមួយតារាប្រុស Toey Pongsakorn ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងក្រោយរៀបពិធីក្រុងពាលីថតរឿងថ្មីនេះហើយមិនបានប៉ុន្មាន ស្រាប់តែនៅថ្ងៃនេះយើងបានឃើញតារាស្រីរូបនេះបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងអុីនស្ដារក្រាម បង្ហាញពីសកម្មភាពនាងនិងលោក Toey កំពុងតែថតជាមួយគ្នា ហើយនាងថែមទាំងភ្ជាប់ Caption យ៉ាងខ្លីនិយាយពីចរិតតារាប្រុសរូបនេះទៀតថា «He’s so kind» ដែលមានន័យថា «គាត់ពិតជាចិត្តល្អខ្លាំងណាស់»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត​ ព្រោះឃើញអ្នកទាំងពីរសប្បាយរីករាយនៅពេលថតរឿងជាមួយគ្នា ទោះបីជានៅប្រទេស២ផ្សេងគ្នាក៏ពិតមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី