ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃល្បីឈ្មោះលោក Mark Prin លត់ជង្គង់សុំគូស្នេហ៍រៀបការមក មហាជននិងហ្វេនជាច្រើនពិតជារំភើប ហើយថ្មីៗគ្រប់គ្នាបានលេចលឺព័ត៌មានថាតារាប្រុសរូបនេះនិងគូស្នេហ៍កំពុងតែចំណាយលុយ សាងសងផ្ទះសម្រាប់អនាគតជិតរួចរាល់ថែមទៀតផង។

ជាក់ស្ដែងកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ ឆ្លៀតក្នុងឱកាសផ្ដល់បទសម្ភាសន៍ លោក Mark ក៏បានបង្ហើបការពិតយ៉ាងដូច្នេះថា៖
«លោកពិតជាបានសាងសង់ផ្ទះពិតមែន ហើយក៏ជិតរួចរាល់ដែរ រីឯតម្លៃមិនមែន ៥០ លានបាតនោះទេ ហើយលោកក៏សុំមិនបង្ហើបនោះដែរ ហើយលោកថែមទាំងទម្លាយពីរឿងរ៉ាវរៀបការរបស់ខ្លួនបន្ថែមឱ្យមហាជនបានដឹងថា បន្ទាប់ពីសុំមិត្តស្រីរៀបការរួច មកទល់ពេលនេះលោកកំពុងតែឱ្យគេដេញពេលាយកថ្ងៃរៀបការហើយ មិនដឹងថាបានពេលាល្អថ្ងៃណាខែណា ឬ ឆ្នាំណានោះទេ ឆាប់ៗខាងមុខនេះនឹងដឹងហើយ»
ក្រោយពេលលឺបែបនេះ មហាជនជាច្រើនពិតជារំភើបចិត្ត និងសង្ឃឹមថាពេលាថ្ងៃមង្គលតារាប្រុសរូបនេះ និងគូស្នេហ៍ឆាប់ៗខាងមុខនេះទៅចុះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី