ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលមានការរិះគន់ពីសំណាក់មហាជន រឿងគណៈកម្មការកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ឲ្យលទ្ធផលបេក្ខជន ទុំ សុវត្ថិ ធ្លាក់ចេញពីកម្មវិធី ក៏មានមហាជនជាច្រើនអាណិតបេក្ខជនរូបនេះ ពិសេសអ្នកសិល្បៈបានផ្ដល់ជាទឹកប្រាក់ និងនិពន្ធបទចម្រៀងជូនលោកជាហូហែរថែមទៀតផង។

យ៉ាងណាមិញក្រោយពេលទទួលបានការគាំទ្រនិងលើកកម្លាំងចិត្តពីសំណាក់មហាជនជាច្រើនបែបនេះ ងាកទៅមើលលោក ទុំ សុវត្ថិ ដែលជាសាមុីខ្លួនវិញ ក៏បានបង្ហាញសាររំភើបចិត្ត និងអរគុណទៅកាន់មហាជនយ៉ាងដូច្នេះថា៖
«ខ្ញុំបាទ!ទុំសុវត្ថិក៏សូមថ្លែងអំណរគុណនិងអរគុណខ្លាំងណាស់ពីសំណាក់អ៊ុំពូមីងបងប្អូនទាំងក្នុងនិងក្រៅប្រទេសដែលមានទឹកចិត្តការស្រឡាញ់ការផ្តល់ជាកម្លាំងចិត្តរួមទាំងភាពកក់ក្តៅសម្រាប់រូបខ្ញុំ ចំពោះខ្ញុំគឺមានតែម្រាបដៃដប់គោរពនិងអរគុណអ៊ុំពូមីងបងប្អូនផង! ហើយខ្ញុំសន្យាថាខ្ញុំនិងប្រឹងប្រែងបន្តទៀតនៅលើវិថីមួយនេះ»
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជារំភើបចិត្ត និងសង្ឃឹមថាអនាគតបេក្ខជនរូបនេះ នឹងអភិវឌ្ឍន៍សមត្ថភាពខ្លួនកាន់តែខ្លាំង និងមានកេរ្តិ៍ល្បីល្បាញក្នុងវិស័យសិល្បៈផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី