មានដំណឹងល្អឆាប់ៗនេះ? សុខៗ Mai Davika បង្ហាញចិញ្ចៀនពេជ្រធំមួយនៅលើម្រាមដៃនាងឆ្វេង

ទំនាក់ទំនងស្នេហាពិតប្រាកដក្នុងរយៈពេល៤ឆ្នាំពេញ សម្រាប់គូស្នេហ៍Ter Chantwitch និង តួឯកស្រី Mai Davika ត្រូវតែនិយាយថា គូស្នេហ៍មួយគូនេះ មានពេលផ្អែមល្ហែម ឱ្យអ្នកគាំទ្រលាន់មាត់។ ​សម្រាប់ថ្ងៃ​ទី ១៦ ខែ​ឧសភា ជា​ថ្ងៃ​ខួប​កំណើត​របស់Mai ដោយ ព្រឹត្តិការណ៍​នេះ Ter បង្ហោះ​សារ​ជូនពរ​យ៉ាង​ផ្អែមល្ហែម​នោះ ‘រីករាយថ្ងៃកំណើតកូនស្វាតូចរបស់ពូ។ អូន​ជា​សុភមង្គល​​រាល់​ថ្ងៃ​របស់​ពូ។

ស្រលាញ់អូនជាងគេលើលោក ជីវិតរបស់បងគឺពេញលេញនៅពេលដែលបានរកឃើញអូន។ ចុងក្រោយ រឹតតែផ្អែមល្ហែម ពេល Mai Davika បានបញ្ចេញ IG story ជារូបភាពពាក់ចិញ្ចៀនពេជ្រធំនៅម្រាមដៃចិញ្ចៀនខាងឆ្វេង ពន្លឺព្រិចៗដែលទាក់ទាញភ្នែកជាមួយនឹងចំណងជើងខ្លី ‘អំណោយឆ្នាំនេះ’ អេ…. ចុះ​គូស្នេហ៍​មួយ​គូ​នេះនឹង​មាន​ដំណឹង​ល្អ? យើងត្រូវរង់ចាំមើលទាំងអស់គ្នា។

Eriya