កាលពីប៉ុន្មានម៉ោងមុននេះ មហាជនជាច្រើនបាននាំគ្នាសម្ដែងការសោកស្ដាយ នៅពេលឃើញតារាចម្រៀងល្បីឈ្មោះអ្នកនាង សួស វីហ្សា បានបង្ហោះរូបភាពនិងសារបង្ហាញថាខ្លួនកំពុងតែជួបទុក្ខធំ បាត់បង់មនុស្សជាទីស្រឡាញ់ក្នុងគ្រួសារ គឺអ៊ំុប្រុសបង្កើតទើបតែទទួលមរណភាពដោយរោគគាពាធ។
ក្នុងនោះអ្នកនាងបានរៀបរាប់ថា៖
«០៣.០៦.២០២២ ពេលនេះអ៊ំប្រុសជាទីគោរពស្រឡាញ់របស់ក្មួយៗ បានលាចាកលោកនេះទៅចោលក្មួយៗ និង កូនចៅរហូតហើយ ដោយរោគគាពាធ លោកអ៊ំត្រូវជាបងប្រុសបង្កើតរបស់ឪពុកខ្ញុំ លោកអ៊ំជាមនុស្សមានព្រហ្មវិហារធម៌ អ៊ំតែងប្រដៅទូន្មានកូនចៅគ្រប់គ្នាឱ្យរស់នៅមានគុណធម៌ អ៊ំជាមនុស្សម្នាក់ដែលគួរឱ្យគោរពស្រឡាញ់ណាស់ តែធ្វើម៉េចវាគឺជាច្បាប់ធម្មជាតិ កើត ចាស់ ឈឺ ស្លាប់ ចង់គេចក៏គេចមិនបាន កូនក្មួយទាំងអស់គ្នា មានតែសូមគោរពជូនដំណើរអ៊ំ សូមលោកអ៊ំបានធ្វើដំណើរទៅកាន់ទីបរមសុខ សូមអ៊ំបានទៅដល់ទីស្ងប់សុខរួចចាកផុតទុក្ខ និង បានទៅដល់សួគ៌ឋាននិព្វានកុំបីឃ្លៀងឃ្លាតឡើយ»
តាមរយៈសារនេះ មហាជន ហ្វេនៗ និងអ្នករួមអាជីពសិល្បៈជាច្រើនដែលស្គាល់អ្នកនាងឃើញហើយ កើតក្ដីអាណិត និងនាំគ្នាចូលរួមរំលែកទុក្ខដល់អ្នកនាងនិងក្រុមគ្រួសារគ្រប់គ្នាផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី