លំអិតពីតម្លៃខ្លួនរបស់ Bella Ranee ដែលបណ្តាលអោយនាងក្លាយជាសេដ្ឋីនីវ័យក្មេង!!

Bella Ranee ជាកំពូលតារាស្រីម្នាក់ដែលល្បីល្បាញបំផុតនាពេលបច្ចុប្បន្ន នាងលេងរឿងអ្វីក៏ផ្ទុះហើយទទួលបានការគាំទ្រពីសំណាក់ហ្វែនៗទាំងក្នុងនិងក្រៅប្រទេសជានិច្ច។ ការខិតខំប្រឹងប្រែងធ្វើការងារអោយល្អរបស់តារាស្រីបានធ្វើអោយតារាងការងាររបស់នាងពេញឆ្លងឆ្នាំ ហើយរកបានចំណូលមហាសាលជារៀងរាល់ឆ្នាំ។

បើអោយបែងចែកជាប្រភេទៗតម្លៃខ្លួនរបស់កញ្ញា Bella Ranee ស្ថិតនៅក្នុងលំដាប់ទី ៥ នៃតារាស្រីដែលរកចំណូលបានច្រើនហើយមានតម្លៃខ្លួនថ្លៃបំផុតរបស់ប្រទេសថៃ។ ការងារសម្តែងរឿងមួយវគ្គនាងទទួលបាន ៨០០០០បាត (មួយរឿងមានច្រើនវគ្គ) ចំណែកការងារចេញតាមកម្មវិធីផ្សេងៗរបស់ Bella នាងគិតមួយកម្មវិធី ២០០០០០ បាត។

After Footer (Active) - damrei Mr1 Zone2

ចុងក្រោយចំពោះការងារជាតារាផ្សព្វផ្សាយផលិតផល (Presenter) នាងគិតផលិតផលមួយតម្លៃ ៩ ០០០ ០០០ បាត ដែលតម្លៃទាំងអស់នេះចាត់ទុកថាមិនសូវថ្លៃប៉ុន្មានទេ ជាតម្លៃដែលតារាស្រីគិតអោយធូៗបើធៀបជាមួយសមត្ថភាព និងការខិតខំប្រឹងប្រែងធ្វើការងារដោយមិនរុញរារបស់នាង។

អត្ថបទដោយ សា