តារាប្រុសលោក Suriyon ញញឹមអៀនៗសារភាពប្រាប់មានគូស្នេហ៍ហើយ ថែមមានគម្រោងរៀបការ….

មានគូហើយ! តារាសម្ដែងប្រុសដែលធ្លាប់តែដើរតួកាចតួចិត្តអាក្រក់ក្នុងរឿងភាគថៃលោក Suriyon Aroonwattanakul ពេលនេះបែរជាញញឹមអៀនៗសារភាពថារូបលោកកំពុងមានចំណងស្នេហ៍ដែលសមប្រកបហើយ ថែមពេលនេះទាំងគូក៏កំពុងគិតគូមើលវេលាគម្រោងថ្ងៃរៀបការហើយផងដែរ។

ដោយពេលនេះតារាប្រុសលោក Suriyon Aroonwattanakul ក៏ចូលដល់អាយុរជិត៤០ឆ្នាំហើយផងដែរ មិត្តភក្ដិជំនាន់លោកក៏នាំគ្នារៀបការបណ្ដើរអស់ហើយនៅឡើយតែរូបលោក។ ទោះមិនសូវបង្ហាញមុខគូស្នេហ៍ តែថ្មីៗនេះក្នុងកិច្ចសម្ភាសន៍កម្មវិធីមួយតារាប្រុសលោក Suriyon Aroonwattanakul បានសារភាពប្រាប់ផងដែរថា រូបលោកមានចំណងស្នេហាជាមួយនារីម្នាក់មិនមែនអ្នកសិល្បៈម្នាក់ មើលចិត្តគ្នាអស់រយះពេល៥ឆ្នាំហើយ កំពុងនិយាយគ្នារឿងរៀបការផងដែរ។​

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ