ធានាថាមិនធម្មតា! មិននឹកស្មានថា Aff ចូលរួមសម្ដែងជាមួយ Nine Naphat និង Taew Natapohn ក្នុងរឿងភាគថ្មី!

នៅថ្ងៃទី 04 ខែមិថុនា ផលិតកម្ម Thong Entertainment បានបង្ហាញផ្ទាំងផ្សព្វផ្សាយនៃរឿងភាគថ្មីរបស់ខ្លួន “Kaen” នៅលើ Instagram ផ្លូវការ។ នៅក្នុងរូបថតបង្ហាញពីតួអង្គរបស់ Nine Naphat និង Taew Natapohn ដែលដើរតួជាតួឯក។ ក្នុង​រឿង​ថ្មី​នេះ​ ​បើ​តាម​អ្នក​បង្ហោះ​នោះ Nine Naphat នឹង​សម្តែង​ជា​តួ​រឿង “Pithan”។

ទន្ទឹមនឹងនោះ Taew Natapohn នឹងសម្តែងរឿង “Muen Prae” ហើយអ្នកបង្ហោះក៏បង្ហាញថាចំណងជើងជាភាសាអង់គ្លេសនៃរឿងថ្មីនេះគឺ “Nobody’s Happy If I’m Not” ។ ផលិតកររឿង Anne Thongprasom បង្ហោះរូបថតនៅលើ Instagram របស់នាងដែលបង្ហាញថារឿងចាប់ផ្តើមថតនៅថ្ងៃនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះនៅពេលដែលគេឃើញមានតួថ្មីមួយទៀតដែលនឹងសម្ដែងដោយតារាស្រីជើងចាស់ Aff​ Thaksorn ផងដែរ។

Eriya