មិនអោយសើចយ៉ាងម៉េចបើ Toey Jarinporn សុំធ្វើបងធំរបស់ Khun – Joon អត់មើលមាឌខ្លួនឯង….ហ្វេនៗបង្អាប់ពេញបណ្ដាញសង្គម! មានរូបភាព

Toey Jarinporn បង្អួតរូបភាពដ៏គួអោយស្រលាញ់ដែលថតជាមួយនិងគ្រួសាររបស់ Ken-noi តែងតាំងអោយក្លាយទៅជាបងស្រីធំនៃត្រកូលនេះ

ជារូបភាពដែលគួអោយស្រលាញ់បំផុត នៅពេលតារាសម្ដែងស្រីរាងល្អិត Toey Jarinporn មកចូលរួមជប់លៀងខណៈតូចៗ ជាមួយនិងគ្រួសាររបស់ Ken Theeradej – Noi Busakorn ហើយនិងកូនប្រុសកំពូលសង្ហាទាំងពីរនាក់គឺអូន Khun – Joon ព្រោះតែមកញឹកញាប់ទើបទទួលបានភាពស្និតស្នាលបែបនេះ អោយតែមានពេលវេលាពេលណាដឹងតែ Toey មកបង្ករភាបសប្បាយរីករាយជាំមួយប្អូនៗ រហូតដល់ Ken-noi លើកធ្វើជាបងស្រីធំក្នុងគ្រួសារតែម្ដងទៅ

After Footer (Active) - damrei Mr1 Zone2

ហើយរូបភាពខាងលើនេះបានធ្វើអោយគ្រប់គ្នាមើលឃើញភាពគួអោយស្រលាញ់របស់បងស្រីខុសវ័យហើយពេលនេះក្មេងៗចាប់ផ្ដើមធំៗទាន់បង Toey អស់ហើយ មើលបានពីវីដេអូដែល Noi Busakorn បានថតទុកមកផ្ញើរអោយជាភស្ដុតាងដោយអ្នកទាំងបីឈរតម្រៀបគ្នាជាលំដាប់

អត្ថបទដោយ : នីត្តា