អ្នកមានបុណ្យទើបមើលឃើញ Bow Maylada ផុសរូបកំពុងផ្លុំទាននំខេកប៉ុន្ដែគូសរូបបេះដូងត្រងកន្លែងដៃដើម្បីបង្ហាញថា…..! មានរូបភាព
វាជាបរិយាកាសពិធីខួបកំណើតដ៏សាមញ្ញមួយ ថែមទាំងមានភាពកក់ក្ដៅដល់បេះដូងដល់អ្នកមើលមិនធម្មតានោះទេ សម្រាប់សកម្មភាពដ៏សែនពិសេស ក្នុងថ្ងៃខួបកំណើតរបស់ Bow Maylada តួឯកស្រីល្បីឈ្មោះគ្រប់អាយុ 26 ឆ្នាំយ៉ាងពេញបរិបូរណ៍
ដោយសាម៉ីខ្លួនបានផុសរុបភាពក្នុងបរិយាកាសដែលពោរពេញទៅដោយសុភមង្គលក្នុង IG ផ្លាល់ខ្លួនឈ្មោះ @bow_maylada ជាវគ្គដែលនាងកំពុងញញឹមប៉ោងថ្ពាល់ ព្រោះនំខេកនិងទានបានលើកយកមក surprise ចំពោះមុខ ព្រមទាំងមានសរសេរជាឃ្លារប្រយោគថា “4th June 2022 26 year old. I’m so happiest girl.”
ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់នោះទេ ព្រោះក្នុងរូបថតខាងលើ Bow នៅមានប្រើខ្សែពណ៌ផ្កាឈូកគូសជារូបបេះដូងធំៗ នៅត្រង់បរិវេនកដៃជារូបនាឡិកាតម្លៃថ្លៃ
ទោះបីជាសាម៉ីខ្លួនមិនបានបញ្ជាក់ច្បាស់លាស់ថានរណាជូនជាកាដូថ្ងៃកំណើតក៏ដោយ តែដោយសារតែមានគូសរូបបេះដូងពីលើទើបធ្វើអោយគ្រប់គ្នាទស្សទាយបានថា ច្បាស់ជាសង្សាជូនហើយ 5555
អត្ថបទដោយ : នីត្តា
















