តួឯកស្រី កំពូលតារាស្រីប្រចាំប្រទេសយ៉ាង Mai Davika ធ្វើអោយគ្រប់គ្នាឈឺភ្នែកស្ទើរតែពេញមួយប្រទេសទៅហើយ បង្អួតកាដូមានតម្លៃ ចិញ្ចៀនពេជ្រគ្រាប់ធំលើដៃនាងខាងឆ្វេង
អាចនិយាយបានថារីករាយនិងរំភើបចិត្តខ្លាំងណាស់ឆ្នាំនេះ ស្អាតហើយមានទៀត ហើយរឿងស្នេហានេះក៏មិនធម្មតាដែរក្ដីសុខពិតៗ សម្រាប់តួឯកស្រីស្រស់ល្បីឈ្មោះ Mai Davika ហើយជាក់ស្ដែងកញ្ញា Mai ក៏ធ្វើអោយហ្វេនៗនាំគ្នាជ្រួលជ្រើមចូលទៅមើលចូលទៅពិនិត្យហើយពិនិត្យទៀត មើលឡើងចង់ឈឺភ្នែកអស់ហើយជាមួយកាដូលើម្រាមដៃរបស់នាង
ដោយជាក់ស្ដែង Mai បានផុសរូបភាពចិញ្ចៀនពេជ្រគ្រាប់ធំនិងស្រស់ស្អាតចែងចាំងដល់ភ្នែកអ្នកគ្រប់គ្នា នាងបានផុសនៅក្នុង IG story ព្រមជាមួយនិងឃ្លារប្រយោគខ្លីៗថា “កាដូឆ្នាំនេះ”
ក្រៅពីច្រណែនចំពោះភាពស្រស់ស្អាតនិងភាពមានស្ដុកស្ដមរបស់នាងហើយ ក៏លួចសង្ស័យថាចិញ្ចៀនពេជ្រមួយវង់នេះ នាងទិញជូនខ្លួនឯងឬមួយក៏ខាងម្ចាស់ចិត្តអារម្មណ៍ល្អយ៉ាងបង Ter ជាអ្នកជូនឬយ៉ាងណា ទោះជាយ៉ាងណាមានតែត្រូវរងចាំសួរសាម៉ីខ្លួនល្អជាង
អត្ថបទដោយ : នីត្តា






















