មួយរឿងនេះសុទ្ធតែតួល្បី! Dj Push ត្រូវបានបញ្ចូលជាតួសម្ដែងម្នាក់ទៀតក្នុងរឿង«Kaen» ដែលសម្ដែងដោយAff, Taew និង Nine Naphat!

កាលពីម្សិលមិញ ថ្ងៃទី 04 ឧសភា ផលិតកររឿង Anne Thongprasom បានប្រកាសជាផ្លូវការនូវរឿងភាគថ្មី “Kaen” នៅលើ Instagram ។ ក្នុងបញ្ជីនោះ Nine Naphat, Taew Natapohn, និង Aff Taksaorn នឹងដើរតួសំខាន់ក្នុងរឿងភាគខាងមុខនេះ។ អ្នកទស្សនាក្នុងតំបន់ពិភាក្សាអំពីរឿងនេះនៅក្នុងសហគមន៍អនឡាញ។ ភាគច្រើននិយាយថាចូលចិត្តការសម្ដែងក្នុងរឿងនេះខ្លាំងណាស់។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺពួកគេមិនដែលនឹកស្មានថា Taew Natapohn និង Aff Taksaorn នឹងសម្តែងរួមគ្នាក្នុងរឿងនេះនោះទេ។លើសពីនេះទៅទៀត ថ្ងៃនេះថ្ងៃទី 05 ឧសភា Anne Thongprasom បានបង្ហាញតួអង្គសំខាន់មួយទៀតដែលមានឈ្មោះថា Unnop ដែលនឹងសម្តែងដោយតារាប្រុសសង្ហាដ៏មានប្រជាប្រិយភាព Dj Push។ ទស្សនិកជនជាច្រើនមានការរំភើប និងទន្ទឹងរង់ចាំរឿងភាគថ្មី “Kaen” (ចំណងជើងជាភាសាអង់គ្លេស៖ Nobody’s Happy If I’m Not)។

Eriya