លាតត្រដាងទាំងស្រុង Faye រៀបរាប់ពីនាទីនៃការចែចង់របស់ Boy Pakorn!

តារាប្រុសល្បីប្រចាំប៉ុស្តិ៍លេខ៣ Boy Pakorn ដែលពេលនេះកំពុងតែតាមស្នេហ៍បែបលក្ខណៈបើកជំហរ តារាស្រីវ័យក្មេងដែលទើបនឹងប្រលូកសិល្បៈ Faye-Ponpawee Neerasingh ដែលពេលនេះមានកំពុងតែមានភាពផ្អែមល្ហែមមិនតិចទេ។ ថ្មីៗនេះ Faye Pornpawee ប្រាប់ពីការចាប់ផ្តើមរបស់ Boy Pakorn មកចែចង់ ជាពិសេសតាមរយៈកម្មវិធី ដោយមាន Koi Natty Dream ជាពិធីករ។

Faye បង្ហើបប្រាប់ពីដើមដំបូងថាពួកគេស្គាល់គ្នាក្នុងកម្មវិធីមួយ ដោយពេលនោះគ្រាន់តែសួស្ដីគ្នាតាមធម្មតាប៉ុណ្ណឹង។ ហើយពួកគេមានឱកាសនិយាយកាន់តែច្រើន តាមរយៈក្រុមមិត្តភក្តិដែលស្គាល់គ្នា។ ប៉ុន្តែ P Boy គឺជាមនុស្សច្បាស់លាស់ គាត់ច្បាស់ថាគាត់ចង់សាករាប់អានគ្នា ហើយក៏សួរនាងថាមិនថាអីទេមែនទេ? បន្ទាប់មកនាងទើបតែដឹងថា Boy ជាមនុស្សត្រង់ទៅត្រង់មកបែបនេះ ហើយ​គិត​ថា​នោះ​ជា​ចំណុច​ចាប់​ផ្ដើម​ដែល​ធ្វើ​ឲ្យ​នាងមាន​អារម្មណ៍ថារាប់អានគ្នា​សាកមើលសិនប្រហែលជាមិនអីនោះទេ។
Eriya