ចេញឈុតគូស្នេហ៍ Bow-Alek ដំណើរកម្សាន្តឆ្លងទ្វីបពោរពេញដោយសេចក្តីសុខ!

សម្រាប់គូស្នេហ៍ដ៏ផ្អែមល្ហែម លោក Alek Theeradej និង Bow Maylada ក្រោយពីប្រកាសទំនាក់ទំនងស្នេហ៍ពួកគេ ពោរពេញដោយភាពផ្អែមល្ហែម។ ថ្មីៗនេះ កាន់ដៃគ្នាឆ្លងទ្វីប ដើម្បីធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ទន្ទឹមនឹងការផ្ដល់ជូននូវពេលវេលាដ៏ផ្អែមល្ហែមក្នុងថ្ងៃខួបកំណើតរបស់ Bow។ Alek បានបង្ហោះឈុតផ្អែមល្ហែមដែលមិនធ្លាប់ឃើញពីមុនមកដោយ ពួកគេ​ទាំង​ពីរ​នាក់​កំពុង​ដើរ​ឆ្លង​កាត់​ផ្លូវ​ក្នុង​សម្លៀកបំពាក់​ដូច​គ្នា។

Bow ​ក៏​អោប​ចង្កេះAlek ​ពី​ក្រោយ ព្រម​ជាមួយ​នឹង​ការ​ជូនពរតារាស្រីស្អាតរូបនេះថា “Happy birthday” ។
ខណៈពេលដែល “Bow” បានបង្ហាញរូបភាពរបស់នាងកំពុងកាន់នំខេកតូចមួយនៅលើ Instagram ផ្ទាល់ខ្លួន រួមជាមួយនឹងការសរសេរចំណងជើងអបអរសាទរខួបកំណើតអាយុ 26 ឆ្នាំរបស់ខ្លួនដោយនិយាយថា “ថ្ងៃទី 4 ខែមិថុនាឆ្នាំ 2022 អាយុ 26 ឆ្នាំ។ ខ្ញុំពិតជាក្មេងស្រីដែលសប្បាយរីករាយបំផុត” ។
Eriya